
រឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយរបស់តារាសម្តែងល្បីវ័យក្មេងគឺកុមារី ជី ឈិងលីន ត្រូវបានគេទះកំភ្លៀងនៅក្នុងបន្ទប់ទឹកកំពុងតែបង្កការភ្ញាក់ជាខ្លាំង ដល់មហាជន។
ជាក់ស្តែងបើយោងតាមរបស់ហ្វេសប៊ុកម្ដាយ ជី ឈិងលីន ដែលគេស្គាល់ថាជាម្តាយរបស់តារាសម្តែងវ័យក្មេងខាងលើបានបង្ហោះសារទាំងឈឺចាប់លាយជាមួយអារម្មណ៍ខឹងថា ប្រទេសមានច្បាប់មានទាំងរូបភាពពីកាំមេរ៉ា មានទាំងសំឡេង មិនទទួលថាខ្លួនខុសទៀត គិតៗទៅថាអីក៏ហ៊ានម្ល៉េះកោតតែហ៊ានដើរមកទះកំភ្លៀងគេហើយ ហ៊ាននិយាយថាខ្លួនមិនភ្លើរមិនល្ងង់ឲ្យកាំមេរ៉ាចាប់បានទេ! ។
ចង់សួរបងប្អូនទាំង់អស់គ្នាថាកូនស្រីខ្ញុំដើរចេញពីរបន្ទប់ទឹកសុខៗហើយមានគេដើរមកទះកំភ្លៀងទាំងគ្នាអត់ដឹងរឿងអីសោះចឹង តើ!គួរធ្វើយ៉ាងម៉េចដែរ? ថាមិនចង់ដាក់ពាក្យប្ដឹងទេ តែនេះអ្នកដែលធ្វើរខុសហើយអត់ព្រមទទួលថាខ្លួនខុសសោះ គាត់បែរជាគិតថាគាត់ឆ្លាតចេះរកកន្លែងទះកំភ្លៀងកូនខ្ញុំទាំងឲ្យកាំមេរ៉ាចាប់មិនបាន ប៉ុន្តែប្អូនគិតខុសហើយ ឃើញអួតថាខ្លួនជាមនុស្សល្អណាស់ ចុះហេតុក៏សុខៗដើរមកទះកំភ្លៀងកូនក្មេងបែបនេះ ប្រហែលជាប្អូនស្រីគិតថាប្រទេសគ្មានច្បាប់ហើយ ទើបតាំងខ្លួនជាមនុស្សបែបនេះ។
ក្រោយពីបានជួបរឿងដែលមិននឹកស្មានដល់នេះភ្លាម តារាសម្តែងវ័យក្មេង ជី ឈិងលីនយ៉ាងក្ដុកក្ដួល និងឈឺចាប់ខ្លាំងបំផុតថា លើកទីមួយក្នុងឆាកជីវិតហើយដែលខ្ញុំត្រូវមកជួបរឿងបែបនេះ ភ័យមិនទាន់បាត់ទេរូបភាពនៅជាប់ពេញភ្នែក ។ ជុំវិញរឿងរ៉ាវខាងលើសង្ឃឹមថានឹងមានដំណោះស្រាយឆាប់ៗផងទៅចុះ ដើម្បីជាការដាស់តឿនដល់អ្នកដែលប្រព្រឹត្តិអំពើមិនគប្បីបែបនេះ និងអ្នកក្រោយៗទៀតឲ្យបញ្ឃប់សកម្មភាពប្រើអំពើហិង្សានេះ មានរឿងអ្វីអាចនិយាយគ្នាបាន ព្រោះយើងសុទ្ធតែជាខ្មែរដូចគ្នា៕
អត្ថបទ៖ ឈន់ ស៊ាងហៃ