ខុសគ្នាដូចមេឃនិងដី! សោភា ទេពី Cover បទ”ពឺតៗ” ត្រូវគេរិះគន់តែកុមារី កែវ ទិត្យផល្លី យកមក Cover វិញម្ដងមានអ្នកគាំទ្រភ្លូកទឹកភ្លូកដី

354

មហារជនប្រាកដជាស្គាល់ជាក់ជាមិនខានឡើយនៅកុមារី តូចដែលមានសមត្ថភាព​អស្ចារ្យ​មិនចាញ់មនុស្សធំថែមទាំងមានទឹកដមសំឡេង​ច្រៀងគ្រប់បែប​បទ​មិនថាញាក់​កន្ត្រឹម​​បទ​មនោសញ្ចេត​នា​នោះ​ទេ បូក​ផ្សំ​​មុខមាត់​ក្រមិចក្រមើម​គួរឲ្យ​ខ្នាញ់​ផង​នោះ​កាន់​តែ​ធ្វើ​ឲ្យ​កុមារី​រូប​នេះ​ល្បីល្បាញ​ត្រឹម​មួយ​ប៉ប្រិចភ្នែក។

កុមារី កែវ ទិត្យផល្លី គឺ​​បេក្ខជន​ The Voice Kids Cambodia លំដាប់ថ្នាក់ពិភព​លោករដូវកាលទី២  ដែលធ្លាប់ចូលប្រឡងកាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៨ កាលពីកន្លងទៅ ។

បើទោះបីជាកុមារី កែវ ទិត្យផល្លី មិនទទួលបានពានរង្វាន់ក៏ពិតមែនប៉ុន្តែ​ក្មេងស្រីម្នាក់នេះ​ទទូល​បានការគំាទ្រយ៉ាងខ្លាំងពីពុកម៉ែបងប្អូនជាច្រើនមិនធម្មតាផងដែរ ដោយឡែក នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កុមារី ផល្លី បាន Cover បទចម្រៀង ដែលមានចំណងជើងថា “ពឺតៗ” ដែលជាសំនៀងដើម របស់លោក ខេមរៈ សិរីមន្ត  គ្រាន់តែCover បទ “ ពឺតៗ” មិនទាន់បាន​ប៉ុន្មាន​ម៉ោង​ផងមានអ្នកចូលទៅទស្សនា3,000,000 ឯណោះ និងផ្ទុះកាចាប់អារម្មណ៍​ពីមហារជនដែលនឹកស្មានមិនដល់ថា នៅតូចសោះ​តែអាចច្រៀងបទ​និងបានទៀត​មិនសរសើរមិនបាន ។

ភ្លាមនោះ​ក៏​មានអ្នកចូលទៅComment សរសើរមិនដាច់ពីមាត់ថា” ពីរោះជាង សោភាទេពី ទៀត​ក្បាច់រាំ​កាយវិកាអត់​ឆ្គង​ទេ​​ បើសោភាទេពី ចេញមក​គេរិះគន់​តែ​ប្អូន​ស្រី​ចេញ​មក​គេ​ចូលមើល​ច្រើន​ណាស់​សុំសរសើរ”៕