មានកូនកំលោះក្រមុំទៅហើយតែ ម៉ាក់អ៊ីអ៊ី កំពុងតែធ្វើឲ្យបុរសៗស្រុកខ្មែរមួយចំនួនជ្រួលជ្រើម​ស្ទើរតែ​ហោះទៅកូរ៉េទាំងយប់

143

ត្បិត​លោក​ស្រី​ពេល​នេះ​លោក​ស្រី Lee Newry ដែល​គ្រប់គ្នា​ស្គាល់​ច្បាស់​ថា​អគ្គនាយិកា​ក្រុម​ហ៊ុន​ថែរក្សា​សម្រស់​  Newry K&C Beauty Co.,LTD , Brand EEW9 និង​ជាម្ដាយ​តារា Tiktok ល្បីឈ្មោះ​  អ៊ីអ៊ី មាន​កូន​​ប្រុស្រី​ពេញ​វ័យ​ក្រមុំ​កំលោះ​អស់​ទៅ​ហើយ​ក្ដី​ តែ​បើ​ក្រឡេក​មើល​សម្រស់​របស់​លោក​ស្រី នៅ​តែក្មេង​និង​ស្អាត​ជាងវ័យ​ដដែល​ដល់​ថ្នាក់​ធ្វើ​ឲ្យ​កំលោះ​ស្រុក​ខ្មែរ​មួយ​ចំនួន​ជ្រួលជ្រើម​ចង់​ហោះ​ទៅ​កូរ៉េទាំងយប់។

ជាក់​ស្ដែង​ពេល​លោក​ស្រី Lee Newry ឡាយ​លក់​ឡេ​នៅ​លើ​ហ្វេសប៊ុក​ម្ដង​ៗ​ធ្វើ​ឲ្យ​កំលោះ​ៗ មិន​តិច​នាក់​នោះ​ទេ​ចូល​ទៅ​​មើល​លោក​ស្រី នោះ​ដោយ​អ្នក​ខ្លះ​បាន​ចូល​ទៅ​ Comment ជាមួយ​ពាក្យ​ពេចន៍​សរសើរ​មិន​ដាច់​ពីមាត់​ថា៖” សុំ​សរសើរ​ស្អាត​ដូច​តារាហូលីវូត បើ​មិន​ប្រាប់​មិន​ដឹង​ថា​មាន​កូន​កំលោះ​ក្រមុំ​ទេ​ បើ​ស្អាត​យ៉ាង​ហ្នឹង​នោះ​។ មើល​មុខស្អាត​ជាង​កូនស្រីទៀត ឃើញ​ហើយ​មិន​លង់​ទើប​ចម្លែក”។

ឯ​កំលោះៗ​ដែល​មាន​រូបរាង​សង្ហា​​មួយ​ចំនួន​ទៀត​ បាន​លើក​ឡើង​ថា ប្រសិន​បើ​ម៉ាក់​អ៊ីអ៊ី មិនមាន​ស្វាមី​ទេ​ ខ្ញុំ​ប្រហែល​ជា​ទិញ​សំបុត្រ​យន្ត​ហោះ​ទៅ​កូរ៉េ​ដើម្បី​សុំ​ស្នេហ៍​គាត់​ហើយ បើ​ស្អាត​រួសរាយ​គួរ​ឲ្យ​ស្រឡាញ់​យ៉ាងហ្នឹង។ ស្វាមី​ម៉ាក់​អ៊ីអ៊ី ពិត​ជា​មាន​សំណាង​ណាស់​ដែល​មាន​ភរិយា​ស្អាត​ហើយ​ពូកែរកស៊ីទៀត។

ក្រោយ​ពី​ឃើញ​ពុកម៉ែបងប្អូន​​ពោល​ពាក្យ​សរសើរ​ខ្លួន​បែបហ្នឹង បាន​ធ្វើ​ឲ្យ​លោកស្រី Lee Newry ញញឹម​បិទមាត់​មិន​ជិត​នោះ​ទេ​ភ្លាម​ៗ​នោះ​លោកស្រី ក៏​បាន​ឆ្លើយ​តបថា​អរគុណ​បងប្អូន​ដែល​ស្រឡាញ់​ចូល​ចិត្ត​នាង ខ្ញុំ​ហើយ​សរសើរ​ថា​ខ្ញុំ​ស្អាត។ ទោះបី​ខ្ញុំ​មាន​ស្វាមី​ទៅហើយ​ក្ដី​តែ​យើង​អាច​រាប់​អាន​ក្នុង​នាម​ជាបងប្អូន​ខ្មែរ​ដូចគ្នា ។ ចង់ប្រាប់ថាខ្ញុំ​ស្រឡាញ់​គោរព​បងៗ​ដែល​ចូលចិត្ត​ខ្ញុំ​ដូចគ្នា៕