
មហាជនប្រាកដជាស្គាល់ច្បាស់ចំពោះការទស្សន៍ទាយកាលពីពេលកន្លងទៅ ដោយអ្នកគ្រូទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយពីអ្នកគ្រូបានទស្សន៍ទាយត្រូវឆុតៗតែម្តង។
ដោយឡែកកាលពីថ្ងៃទី ១០ ខែ វិច្ឆកា ឆ្នាំ២០២០ អ្នកគ្រូ ហុងស៊ុយ ណាលី បានធ្វើការទស្សន៍ទាយចំពោះឆ្នាំ២០២១ ដោយគិតចាប់ពីពាក់កណ្តាលខែ មករា ដល់ចុង ខែមករា។
ជាក់ស្តែងបើយោងតាមហ្វេសបុកឈ្មោះ Master Naly FengShui បានរៀបរាប់ថា តម្លៃមាស ធ្លាក់ចុះហើយ យើងអាចទិញក្នុងកំឡុងពេលនេះ ព្រោះវានឹងហក់ឡើងខ្លាំងវិញ ហើយចាំលក់ចេញក្នុងពាក់កណ្តាលខែមករាដល់ចុងខែមករា ។
ហើយមាសតម្លៃឡើងដល់ខែមិនា តែក្នុងខែមករាតម្លៃមាសល្អជាងគេ ប្រញ៉ាប់លក់ចេញចុះ កំទុកលុយគាំងចោលយូរ ។សូមជូនពរដល់បងប្អូនទាំងអស់ ហេងៗ រកទទួលទានមានបាន ទាំងអស់គ្នា៕
អត្ថបទ៖ ឈន់ ស៊ាងហៃ