មិនស្មាន! ស្រីអូនសម្រស់ធម្មជាតិ ធ្វើឲ្យប្រធានអង្គការម្នាក់យំទឹកភ្នែកហូរហាមជោគផែនថ្ពាល់ទាំងគូ

32

ម្ចាស់អង្គការម្នាក់យំទឹកភ្នែកហូរហាម ក្រោយអ្នកនាងស្រីអូន សម្រស់ធម្មជាតិ ប្រគល់ឡានជូនមួយគ្រឿងសម្រាប់ជួយសង្រ្គោះក្មេងៗដាច់ស្រយ៉ាល និងដឹកក្មេងៗឡើងតុលាការ កាលពីថ្ងៃទី ០២ ខែ វិច្ឆកា ឆ្នាំ ២០២០ ម្សិលមិញមហាជនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយ អ្នកលក់អនឡាញល្បីឈ្មោះ អ្នកនាងស្រីអូនសម្រស់ធម្មជាតិ បានប្រគល់ឡានថ្មីស្រឡាងមួយគ្រឿងដល់ម្ចាស់អង្គការមួយកន្លែង ដើម្បីសម្រាប់ជួយសង្រ្គោះក្មេងៗដាច់ស្រយ៉ាល និងទុកសម្រាប់ដឹកក្មេងៗឡើងតុលាការ។

ជាក់ស្តែងបើយោងផេកជាផ្លូវការរបស់អ្នកនាងស្រីអូនសម្រស់ធម្មជាតិ បានបង្ហោះរូប ដោយភ្ចាប់ជាមួយសារយ៉ាងក្តុកក្តួលមួយថា ជិត២ឆ្នាំហេីយដែលខ្ញុំបានជួយកូនៗរងគ្រោះដោយការរំលោភបំពាននិងជួញដូរ កូនៗសុទ្ធតែរងគ្រោះដោយឪពុកបង្កើតរំលោភបំពាន ម្ដាយបោះបង់ កូនខ្លះឪពុកចុងឬជីតា ថ្ងៃនេះទិញឡានថ្មីសំរាប់ជួយសង្គ្រោះក្មេងៗដែលរងគ្រោះនៅឆ្ងាយដាច់ស្រយ៉ាល និងសំរាប់ដឹកកូនៗឡើងតុលាការ គឺជាបំណងប្រាថ្នារបស់ម្ចាស់អង្គការនិងកូនៗកំសត់របស់ខ្ញុំ ម៉ាក់នឹងធ្វើគ្រប់យ៉ាងដើម្បីស្នាមញញឹមរបស់កូនៗ ពីមុនកូនអភ័ព្វតែពេលនេះកូនៗនឹងក្លាយជាកូនសំណាងរបស់ម៉ាក់ ម៉ាក់នឹងនៅក្បែរកូនៗមួយជីវិត ថ្ងៃនេះកូនៗសប្បាយចិត្តខ្លាំងព្រោះបានឡានថ្មីនិងម្ហូបអាហារស្បៀងជាច្រើនមុខ ម្នាក់ៗរីកមុខរីកមាត់ កូនៗខ្ញុំញាំច្រើនៗណាស់៕

អត្ថបទ៖ ឈន់ ស៊ាងហៃ