សូមបង្កើនការប្រុងប្រយ័ត្ន កម្ពុជារងឥទ្ធិពលព្យុះថ្មីទៀតហើយ ចាប់ពីថ្ងៃទី ០៤ -១០ វិច្ឆកា 

37

ចាប់ពីថ្ងៃទី៤ដល់​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ មានព្យុះទី១៩ ឈ្មោះ ហ្គោនី (GONI)មួយទៀត ធ្វើអោយខេត្តមួយចំនួនរបស់កម្ពុជា យើងអាចរងការប៉ះពាល់។

យោងតាមការសង្កេតតាមដានស្ថានភាពអាកាសធាតុកម្ពុជាឃើញថា ជ្រលងសមា្ពធខ្ពស់ពីប្រទេសចិន បានរំកិលចុះនិងលាតសន្ធឹងលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀមណាម។

ចំណែកនៅក្នុងសមុទ្រចិនខាងត្បូង ព្យុះទី ១៩ ឈ្មោះ ហ្គោនី បាននឹងកំពុងធ្វើដំណើរ ឆ្ពោះមកទិសខាងលិច។ តាមការព្យាករ ព្យុះនេះថមថយអស់ឥទ្ធិពល នៅពេលចូលដល់លើភាគកណ្តាលប្រទេសវៀមណាមនៅថ្ងៃទី ០៤ ខែ វិច្ឆកា ។

ព្យុះនេះពុំមានឥទ្ធិពល មកលើប្រទេសកម្ពុជាទេ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាសេចក្តីជូនដំណឹងទាំងស្រុងរបស់ក្រសួងធនធាននិង ឧតុនិយមដូចខាងក្រោម៕

អត្ថបទ៖ ឈន់ ស៊ាងហៃ