បងប្អូនគាំទ្រទេបើ ធី សុវណ្ណថា ធ្វើយុទ្ធនាការភូមិវិប្បធម៌កម្ពុជា ឲ្យបើកដំណើរការឡើង​វិញ

61

អ្នកនាង ធី សុវណ្ណថា ​ដែលគេ​ស្គាល់ថាជាបុគ្គលដ៏សកម្មក្នុងសង្គម​បាននឹងកំពុងបើក​យុទ្ធនាការ​​ប្រមូលគាំទ្រពីមហាជនដើម្បីស្នើរឲ្យ ភូមិវប្បធម៌កម្ពុជាបើកដំណើរការឡើងវិញ។

ក្នុងនោះនាង ធី សុវណ្ណ ថា រៀបរាប់ថា នាងខ្ញុំសម្រេច បើកយុទ្ធនាការ ប្រមូលការគាំទ្រ សុំបើក”ភូមិវប្បធម៌កម្ពុជា” ឡើងវិញ បងប្អូនគាំទ្រ ទេ? រមណីយដ្ឋាន ភូមិវប្បបធម៌នៃ​ព្រះរា​ជាណាចក្រកម្ពុជា ដែលមាន អ្នកឧកញ៉ា ពុងឃាវសែ ជាប្រធានក្រុមមព្រឹក្សាភិបាល ស្ថិត​នៅក្រុងសៀមរាប នឹងគ្មានវត្តមាន សម្រាប់ឲ្យប្រជាជនខ្មែរយើង និងភ្ញៀវ​ទេសចរអន្តរជាតិ ចូលទៅទស្សនាទៀតហើយ គឺដោយសារតែការរីករាលដាល ជំងឺកូវីដ-១៩ ទើប​ធ្វើឲ្យ​ភូមិវ្បធម៌កម្ពុជាត្រូវបានបិទ ។

ហើយក៏បានធ្វើឲ្យ​​ភ្ញៀវជាច្រើនមកចូលទស្សនា​មានការថយចុះយ៉ាងគំហុកជច្រើនខែហើយ​ក្រុមហ៊ុនបានជួបការលំបាកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំងតែម្ដង ពោលគឺក្រុមហ៊ុនមិន​អាចផ្គត់ផ្គង់ ទៅលើការចំណាយនានាបាន ជុំវិញដំណើរការអាជីវកម្មបន្តទៀតបាននោះទេ។

ជាក់ស្តែងនៅថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០២០ នៅមុននេះបន្តិច អ្នកនាង ធី សុវណ្ណថា បានបង្ហោះរូប ហើយភ្ជាប់សារយ៉ាងចាក់ដោតមួយថា %ក្តីសង្ឃឹម “ភូមិវប្បធម៌” បើកឡើងវិញ រឺអត់ ស្ថិតលើ Like / Share របស់បងប្អូន, ហេតុអ្វី? (ទីណាមានគេចូលចិត្តច្រើន មានអ្នកចង់វិនិយោគ) 20k, 20% 50k, 50% (បាន100k សង្ឃឹម100%)៕

អត្ថបទ៖ ឈន់ ស៊ាងហៃ