
អ្នកលក់អនឡាញល្បីឈ្មោះ អ្នកនាង Love Riya បានសាងគេឈ្មោះយ៉ាងល្បីល្បាញ ជាមួយប្រព័ន្ធអនឡាញ ជាមួយរូបសម្រស់ស្រស់ស្អាតគួបផ្សំនឹងពាក្យសម្តីវេហាស័ព្ទនិយាយមិនចេះរីងស្ងួត ឲ្យតែបានមើលគាត់ឡាយម្តងៗចេះតែចង់មើល ជាពិសេសអ្នកមើលពាន់ៗនាក់តែម្តង។
ក្រៅពីអាជីពជាអ្នកលក់អនឡាញ អ្នកនាង សេង ស្រីរ័ត្ន ហៅ Love Riya ក៏បានប្រឡូកលើវិថីសិល្ប: ពោលកាលពីកន្លងទៅ អ្នកនាងបានចេញចម្រៀងមួយបទ មានចំណងជើងថា មេម៉ាយចាយលុយ។ ហើយបទផងនេះផងដែរ គិតចាប់ពីខែ មិថុនា ឆ្នាំ ២០២០ ដល់ ខែ វិច្ឆកា ឆ្នាំដដែល មានចំនួនអ្នកចូលទៅទស្សនារហូតដល់ទៅ ១៤.៣លានដង។
ចំនួននេះគិតសរុបចូលគ្នាទាំងក្នុង ប្រព័ន្ធ YouTube និង Facebook ។ ចំនួននេះអាចចាត់ទុកបានថាជាចំនួនដែលច្រើនលើសលប់បំផុត ដោយក្នុងនោះមានមហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើលគ្រប់ៗគ្នា មិននឹកស្មានដល់ បទចម្រៀងដំបូងរបស់អ្នកនាង love Riya មានអ្នកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ៕
អត្ថបទ៖ ឈន់ ស៊ាងហៃ