សេម ម៉ាកូ ត្រូវគេយករូបថតដើរបោកប្រាស់ឲ្យស្រីៗលង់ស្នេហ៍ និងបោកប្រាស់សុំលុយ

280

ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលដែលតារាចម្រៀង និងសម្ដែងលោក សេម ម៉ាកូ ត្រូវបានគេយករូបថតរបស់លោក ទៅបោកប្រាស់ស្រីៗឲ្យលង់ស្នេហ៍រួចហើយបោកប្រាស់សុំលុយជាដើម។

សេម ម៉ាកូ បានបង្ហោះនៅលើហ្វេសប៊ុកថា៖”ជួយ Share ឲ្យជនឆបោកដែលយករូបខ្ញុំទៅដើរបោកប្រាស់គេឲ្យបានដឹងផង។ សុំបញ្ជាក់ថារាល់ថ្ងៃហ្នឹងខ្ញុំមានអាខោនហ្វេសប៊ុកតែ២ទេគឺ Sem Mako អក្សរអង់គ្លេស និងអក្សរខ្មែរ សេ ម៉ាកូ។បើមានគេឆាតទៅសុំឲ្យបងប្អូនវេលុយឲ្យដោយប្រើរូបខ្ញុំកុំវេឲ្យសោះ។ ខ្ញុំមិនដែលដើរបោកលុយគេទេ បើមានបញ្ហាខ្ញុំមិនទទួលខុសត្រូវឡើយ”។

សេម ម៉ាកូ បន្ថែមថាប្រសិនបើ ជនឆបោកនៅតែបន្តយករូបលោកទៅដើរបោកប្រាស់ទារលុយ ពីគេទៀតនោះលោក នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាក់ជាពុំខាន់។ គួររម្លឹកថានេះមិនមែនជាលើកទី១នោះទេដែលជនឆបោកយករូបកំលោះសង្ហា សេម ម៉ាកូ ដើរបោកប្រាស់ទារលុយពីគេនោះ៕