
លោកស្រី អ៊ាប ស្រីកា ហៅចែកា ដែលគ្រប់គ្នាស្គាល់ច្បាស់ដូចថ្ងៃថាជាអគ្គនាយិកាក្រុមហ៊ុន KAKA SKIN BEAUTY កំពុងតែធ្វើឲ្យមហាជនប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកហួសចិត្តយ៉ាងខ្លាំង ក្រោយឃើញលោកស្រីចុះចែកទានដល់អ្នកក្រីក្រខ្វះខាតកាលពីប៉ុន្មានថ្ងៃមុននៅខេត្តព្រៃវែង។
អ្វីដែលមហាជនហួសចិត្តនោះ ទោះបីជាធ្វើការហត់នឿយស្ទើរតែរកពេលសម្រាកគ្មានក្ដីក៏ ចែកា ស្កាត់ទៅជួបពុកម៉ែបងប្អូនក្នុងគោលបំណងដើម្បីចែកទាន ដោយមិនខ្វល់ពីអ្វីទាំងអស់ សំខាន់គឺលោកស្រី ចង់ឃើញស្នាមញញឹមរបស់ពុកម៉ែបងប្អូន ដែលកំពុងតែជួបភាពខ្វះខាត។
លោកស្រី អ៊ាប ស្រីកា ហៅចែកា បានឲ្យដឹងថា លោកស្រី ត្បិតលោកស្រីជួយដល់ពុកម៉ែបងប្អូនដែលខ្វះខាតមិនច្រើនមែនពិត តែលោកស្រីរីករាយក្នុងការធ្វើទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយលោកស្រីសន្យាថា ខ្លួននឹងបន្តសកម្មភាពសប្បុរសធម៌នេះបន្តទៀតដើម្បីឲ្យប្អូនៗជំនាន់ក្រោយ យកគំរូតាម។
លោកស្រីបន្តថា៖” ថវិកាក៏ដូចជាសម្ភារៈមួយចំនួនដែលនាងខ្ញុំ ជួយចាស់ជរាទុគតជនគ្មានទីពឹងនាពេលកន្លងមកគឺបានមកពីមុខជំនួញដេប៉ូអង្កររបស់នាងខ្ញុំ នឹងការបើមុខជំនួញអនឡាញមួយទៀតគឺនាំចូលគ្រឿងសម្អាងមកពីប្រទេសថៃគឺ KAKA SKIN BEAUTY ដែលជួយថែរក្សាសម្រស់បុរសនារីតាំងពីក្បាលដល់ចុងជើង”។
គួររម្លឹកថា ផលិតផលថែរក្សាសម្រស់ Kaka Skin Beauty របស់លោកស្រី អ៊ាប ស្រីកា ចាប់ផ្ដើមដំណើរការបើកជាផ្លូវការបានតែប៉ុន្មានខែប៉ុណ្ណោះតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីពុកម៉ែបងប្អូន ដោយទទួលបានតំណាងចែកចាយជាបន្តបន្ទាប់ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ជាមួយទំនុកចិត្តខ្ពស់ព្រោះគ្រប់ផលិតផលសុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីក្រសួងសុខាភិបាល ថាជាផលិតផលល្អមានគុណភាពស្របតាមស្ដង់ដារអន្តរជាតិ៕