
មុននេះបន្ដិចតារាចម្រៀងលោក យ៉ែម សំអូន បានបញ្ចេញបទចម្រៀង Original Song មួយបទដែលមានចំណងជើងថា “នឹកម៉ែ” ដែលបានឆ្លុះបញ្ចាំងពីក្ដីស្រឡាញ់ដ៏ធំធេងមានចំពោះអ្នកម្ដាយពុំអាចកាត់ថ្លៃបាន។
បទចម្រៀង “នឹកម៉ែ” នេះដែរបង្កប់ទៅដោយអត្ថន័យអប់រំជាច្រើនដល់សង្គមខ្មែរនាពេលបច្ចុប្បន្នដោយសាច់រឿងនិយាយរៀបរាប់ អំពីកូនប្រុសចេញទៅធ្វើការនៅក្រៅប្រទេសដើម្បីរកប្រាក់មកចិញ្ចឹមគ្រួសារឲ្យថ្កុំថ្កើងរុងរឿងទោះបីជាចិត្តនឹកអ្នកម្ដាយខ្លាំងយ៉ាងណាខំតស៊ូអត់ធ្មត់។ អ្វីដែលត្រូវធ្វើពេលនេះខំសន្សំលុយដើម្បីផ្ញើទៅអ្នកម្ដាយនៅស្រុកខ្មែរ។
ក្រោយពីចេញចម្រៀងមួយបទ ចំណងជើងថា «នឹកម៉ែ» របស់តារាចម្រៀង យ៉ែម សំអូន បានធ្វើអោយអ្នកស្តាប់កំសត់ស្រក់ទឹកភ្នែក និងអន្លង់អន្លោច តាមអត្ថន័យ នៃបទចម្រៀង។
តារាចម្រៀងសំនៀងផ្អែមលោកយ៉ែម សំអូន បានឲ្យដឹងថារាល់ បទចម្រៀង ដែល លោកច្រៀង គឺភាគច្រើនស្ដែងពីជីវិតពិត នៃសង្គមសព្វថ្ងៃតែម្ដង។ ដូចជាបទ ”នឹកម៉ែ” នេះផងដែរ វាចេញពីអារម្មណ៍ពិត កើតឡើងពេលដែលលោក កំពុងអង្គុយសរសេរបទ ចម្រៀងមួយនេះ ធ្វើឲ្យលោកមានអារម្មណ៍នឹកអ្នកម្ដាយ ដែលបានឃ្លាតឆ្ងាយពីលោក ជាច្រើនឆ្នាំមកហើយ។
តាមរយៈ បទ ”នឹកម៉ែ” បានចេញជា Full Audio ហើយ ចំណែកការចេញថត MV វិញ លោកគ្រោងនឹងធ្វើឆាប់ៗនាពេលខាងមុខនេះ។ សូមបញ្ជាក់ថា បទ «នឹកម៉ែ»មានតារាសម្ដែងល្បីៗថតក្នុង MV នេះ ដូចជា អ្នកនាងស្វែង សុជាតា, សម ម៉ាណា , សុខ សុជាតា, អ៊ឹង និមល និងលោកឧត្តម ជាដើម៕