
ពេលនិយាយអំពីការរួមភេទមានមនុស្សមួយចំនួនធំ មានការខ្មាស់អៀន មិនសូវហ៊ាននិយាយ ជាពិសេសចំពោះសុភាពនារីផ្ទាល់តែម្តង។ប៉ុន្តែបើយើងសិក្សាឲ្យស៊ីជម្រៅទៅការររួមភេទមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ល្អស្រស់ស្រាយនោះទេ ថែមទាំងជំនួយដល់ខួរក្បាលបានថែមទៀតផង។
ផ្ទុយស្រឡះពីការគិត បើសិនជាមនុស្សមិនសូវចូលចិត្តរួមភេទ ឫខាតរួមភេទ នឹងអាចឲ្យអ្នកមានអាការ:ចម្លែកទាំងមិនដឹងខ្លួន។ កុំឲ្យខាតពេលវេលាយូរតោះមកសិក្សាស្វែងយល់ពីសញ្ញាទាំង ៥ដែលអាចបញ្ចាក់ថារាងកាយអ្នកត្រូវការរួមភេទឲ្យបានគ្រប់គ្រាន់ជាងមុន។
១.ឧស្សាហ៍ឈឺនេះឈឺនោះលើរាងកាយ ការមិនសូវបាន រួមភេទគ្រប់គ្រាន់នឹងធ្វើឱ្យអាក់ខាននៃការផលិតអរម៉ូន ដែលជាអរម៉ូន២ប្រភេទ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយនិងកាត់បន្ថយអារម្មណ៍ឈឺចាប់បាន។ អវត្តមាននៃអរម៉ូនទាំងពីរនេះនឹងបណ្ដាលឱ្យរាងកាយទៅជាឈឺនេះឈឺនោះដោយមិនដឹងមូលហេតុ។
២. ពិបាកក្នុងការគេង អារម្មណ៍ពុះកញ្ជ្រោលកើតឡើងក្នុងពេលរួម ដំណេកអាចជួយរំញោចខួរក្បាលឱ្យបញ្ចេញអរម៉ូន Oxytocin ដែលជំនួយដល់ការគេងរបស់មនុស្ស ដូច្នេះបើអ្នកមិនបានរួមភេទ ឬខានយូរនោះវានឹងបណ្ដាលឱ្យប៉ះពាល់ភាពសុខស្រួលនៃការគេង បណ្ដាលឱ្យទៅជាគេងលែងលក់មិនស្កប់ស្កល់ ឬគេងភ្ញាក់ៗជាដើម។
៣. ស្បែកគ្មានពណ៍ស៊ីជម្ពី អរម៉ូនដែលត្រូវបានបង្កើតនិងបញ្ចេញក្នុងពេលនិងក្រោយពេល រួមភេទអាចជួយឱ្យភាគីទាំងសងខាងធូរស្បើយ និងរីករាយ។ ក្រៅពីនេះ វាក៏ជួយដល់ស្បែកឱ្យមានពណ៌ស៊ីជម្ពូ រលោងភ្លឺថ្លាផងដែរ។ ផ្ទុយទៅវិញ សម្រាប់អ្នកដែលខានរួមភេទយូរនឹងមើលឃើញថា ស្បែកប្រែទៅជាស្រអាប់ គ្មានភាពរលោង ហើយអាចបណ្ដាលទៅជាកើតមុនព្រោះតែរាងកាយមិនបានបញ្ចេញជាតិពុល។
៤. លែងស្រស់ស្រាយដូចមុន ការមិនសូវបានរួមភេទ ឬខកខានយូរពេកនឹងធ្វើឱ្យអ្នកក្លាយជាទៅមនុស្សលែងចូលចំណោមគេដោយមិនដឹងខ្លួន។ នេះក៏ដោយសារតែរាងកាយមិនសូវបានផលិតអរម៉ូន Endorphin ហើយអរម៉ូនមួយប្រភេទនេះហើយដែលជាអ្នកធ្វើឱ្យអារម្មណ៍របស់មនុស្សស្រស់ស្រាយ និងរីករាយក្នុងការជួបមនុស្សថ្មី និងធ្វើទំនាក់ទំនងជាមួយអ្នកដទៃ។
៥. ឧស្សាហ៍មានអារម្មណ៍ស្ត្រេស គិតអ្វីក៏មិនងាយចេញ ជឿទេថា បើអ្នកខានរួមភេ ទ ច្រើនសប្ដាហ៍ ឬច្រើនខែសាកមើល អ្នកច្បាស់ជាដឹងខ្លួនថា ឆាប់ឆេវឆាវជាងមុន គិតច្រើនជាងមុន មួម៉ៅច្រើន និងគិតអ្វីក៏មិនចេញដែរ៕
អត្ថបទ៖ ឈន់ ស៊ាងហៃ