អាណិតស្រ្ដីរងគ្រោះដោយសារមហារីកសុដន់ពេក មាស សុខសោភា ប្រាប់ពីអាការៈដំបូងនៃ​ជំងឺមួយនេះដើម្បីឲ្យស្ត្រីប្រុងប្រយ័ត្ន

148

នៅថ្ងៃទី ២៦ ខែ តុលា ឆ្នា២០២០ ម្សិលមិញនេះ​តារាចម្រៀងល្បីឈ្មោះ មាស សុខ​សោភា​បាន​ទម្លាយពីចំណេះដឹងខ្លះៗនៃអាការ:ជំងឺ មហារីកសុដន់​ឲ្យមនុស្ស​ស្រីទូ​ទៅបានដឹងទុក​គ្រាន់ជាការយល់ដឹងដ៏សំខាន់មួយ។

ជាក់ស្តែងម្ចាស់បទ មេឃកំពុងភ្លៀងហើយរូបនេះ បានបង្ហោះដោយ​ភ្ចាប់ជាមួយ​សារយ៉ាង​មានអត្ថន័យមួយថា សូមអភ័យទោសសម្រាប់ការផុស Status មួយនេះ ក្នុងនាម​ជាស្រ្តីម្នាក់ ការយកចិត្តទុកដាក់ចំពោះសុខភាព បានក្លាយទៅជាកត្តាចម្បង​​សំរាប់នារីយើងនាពេល​បច្ចុប្បន្ននេះ។

​ភាគច្រើនបញ្ហាជាទូទៅរបស់ស្រ្តីខ្មែរនៅក្នុងប្រទេសកម្ពុជា គឺជំងឺមហារីកសុដន់ ដែលស្រ្តីមួយ​ចំនួនធំបានមើលរំលង ព្រមទាំងមិនយកចិត្តទុកដាក់ចំពោះជំងឺមហារីកមួយនេះ។ ជំងឺមហា​រីក​សុដន់​បានក្លាយជាជំងឺដែលកាចសាហាវព្រមទាំងបានសម្លាប់ស្រ្តីខ្មែរយ៉ាងច្រើន ដូច្នេះសូមចំណាយពេលវេលាដ៏ខ្លី ក្នុងការត្រួតពិនិត្យ​នឹងស្វែងយល់​ដោយខ្លួនឯង​តាមរូប​ភាពខាងក្រោមនេះ៖

សុដន់ផ្លាស់ប្ដូរទំហំនិងទម្រង់មានសភាពរមាស់និងឡើងក្រហមនៅលើសុដន់ឫក្បាលសុដន់សារធាតុរាវ​ចេញពីក្បាលសុដន់ទាំងសងខាងឫតែម្ខាងមានដុំពក ត្រង់បរិវេន ក្លៀក ឫ ក៏ដុំគីស ឫ ដុំទឹក វាមានលក្ខណៈខុសពីសាច់សុដន់ ពេលខ្លះសុដន់ប្រែ​ទៅជាប៉ោងឫ​ផតចូលក្បាលសុដន់លឹបចូលក្នុងឫផ្លាស់ប្តូរទីតាំង ឫទំហំមានអារម្មណ៍ថាឈឺនៅបរិវេនសុដន់ ឫក្លៀក។

ក្រោយឃើញបែបនេះភា្លមមានមហាជនជាច្រើន បង្ហាញអារម្មណ៍សប្បាយចិត្ត និង ថ្លែង​អំណរ​គុណយ៉ាងខ្លាំងចំពោះការចែករំលែកនូវចំណេះដឹងដ៏ល្អមួយនេះ ដោយអ្នកខ្លះបាន​លើក​ឡើងថា គ្មានអ្វីត្រូវសុំទោស ទេអាយដល នេះជាគំនិត ដែលគួរចែក​រំលែកចំណេះ​ដឹងទូទៅដល់មនុស្សជុំវិញខ្លួនយើងឱ្យដឹងអោយចេះការពារនិងចេះបង្កានិងអ្នកខ្លះទៀតបានលើកឡើងថារឿងទាក់ទងទៅនឹងសុខភាពកន្លែងសំខាន់ៗ របស់ស្រ្ដី មិនមានការ​បើកទូលំ​ទូលាយទេ ជាហេតុធ្វើឣោយស្រ្តីមួយ​ចំនួនមានបញ្ហារធ្ងន់ធ្ងរហូតបាត់បង​ជីវិតដូចលោកយាយ​សាច់ឆ្ងាយខ្ញុំម្នាក់គាត់សុខចិត្ត ស្លាប់បើឣោយពេទ្យពិនិត្យកន្លែងសំខាន់របស់គាត់៕

អត្ថបទ៖ ឈន់ ស៊ាងហៃ