
តារាចម្រៀងសំលេងផ្អែមមុខមាត់កាត់ឥណ្ឌាលោក គូម៉ា ជាតារាចម្រៀងដែលអាចឈរជើងលើវិស័យសិល្ប:បើគិតមកទល់នឹងពេលនេះ ១០ ឆ្នាំ ជាងហើយ។
ថ្មីៗនេះមានការភ្ញាក់ផ្អើលមិនស្ទើរនោះក្រោយមានយុវជនម្នាក់ឈ្មោះ សុវណ្ណ កូកូ ហៅក្រៅ គូម៉ា Copy បានបញ្ចេញមុខតាមបណ្តាញសង្គមTik Tokដោយបានលើកឡើងថា ខ្លួនមានមុខ មាត់ដូចតារាចម្រៀងនៅផលិតកម្មថោន គឺ លោកគូម៉ា ។
ក្រោយលេចមុខ សុវណ្ណ កូកូ ហៅ គូម៉ា Copy រួចមកមានមហាជន ជាច្រើនបង្ហាញ អារម្មណ៍ ហួសចិត្តនិងបានលើកឡើងខុសៗគ្នាថា មុខគាត់មើលដំបូងដូចមែនតើ អ្នកខ្លះ ទៀត ក៏ថា ដឹងថាដូចត្រង់ណាទេ។
ជុំវិញរឿងរ៉ាវខាងណ Dermdoung News ក៏បានធ្វើការសាកសួរពីចំណាប់អារម្មណ៍ លោក គូម៉ាផ្ទាល់ផងដែរ ដោយលោកបានរៀបរាប់ថាខ្ញុំអត់ដែលបានជាប់គាត់ផ្ទាល់ទេ ហើយ ខ្ញុំអត់ មានមតិយោបល់អីច្រើនទេ តែវាគឺជារឿងគួឲ្យភ្ញាក់ផ្អើលមួយ ដែលឃើញ ពុកម៉ែបងប្អូន ជាច្រើនដែលគាត់និយមលេងបណ្តាញសង្គមវែកញែកពីរឿងនេះច្រើន ។
តារាចម្រៀងរូបនេះបានបន្ថែមទៀតថា លោកនឹងខិត ខំប្រឹងប្រែងបន្ថែម ទៀតដើម្បីអភិឌ្ឍខ្លួន ពង្រឹងសមត្ថភាពខ្លួនដើម្បីរកនូវបទចម្រៀងល្អៗ អ្វីដែលថ្មីៗ ប្លែកភ្នែកសម្រាប់ពុកម៉ែបងប្អូន ជាពិសេសមហាជនដែលគាំទ្រលោក ផ្ទាល់តែម្តង ដើម្បីបម្រើនូវអារម្មណ៍របស់ពួកគាត់ ហើយលោកក៏សូមអរគុណសម្រាប់ការគាំទ្រពីមហាជនមកលើរូបលោក ចំពោះពេល វេលាជាងមួយទស្សវតជាងនេះ៕
អត្ថបទ៖ ឈន់ ស៊ាងហៃ