
កាលពីព្រឹកថ្ងៃទី ២៦ខែ តុលា ឆ្នាំ ២០២០ ឯកត្តមបណ្ឌិត បានធ្វើឲ្យមហាជនច្រើនផ្ទុះការ កោតសររសើរគ្រប់ៗគ្នា បន្ទាប់ពីគាត់បានឃើញស្រ្តី ម្នាក់ជិះកង់តាម ផ្លូវលក់ម្នាក់ ឯងមានដូចជាមើមដំឡូងចម្រុះមានទាំងចេកផងដោយសេចក្តីអាណិតខ្លាំងពេកស្រាប់តែឧកញ៉ា ម៉ុង ឫទ្ធី ឈប់ឡានចុះជួយទិញទាំងអស់គិតជាប្រាក់ ៣០ ម៉ឺនរៀល។
ជាក់ស្តែងតាមរយ:វីដេអូបានបង្ហាញពីសកម្មភាពយ៉ាងសាមញ្ញបំផុតរបស់លោក ឧកញ៉ាជាមួយស្រ្តីអ្នកលក់ខាងលើ ឆ្លៀតពេលមួយភ្លែតមុនពេលរវល់ការងារ។ ក្នុងនោះឧកញ៉ា មុង ឫទ្ធីសរសេររៀបរាប់ថា វេលាម៉ោង៧ព្រឹកថ្ងៃចន្ទទី២៦ ខែតុលា ឆ្នាំ២០២០ក្នុងដំណើរមកចូលរួមប្រជុំពេញអង្គព្រឹទ្ធសភាឃើញកសិករដឹក មើមដំឡូងចំរុះមានទាំងចេកផងឈប់ជួយទិញរបស់គាត់ទាំងអស់យកមក ជូនសមាជិកសមាជិការព្រឹទ្ធសភាយើង ហូបទុកជាអាហារសម្រន់ ។
អ្នកឧកញ៉ាបានបន្តទៀតថា របស់ថោកតែបើយើងចេះនាំគ្នាអោយតម្លៃវាទៅនិងមានតម្លៃដូចគេដូចឯងអីចឹងដែ មិនខុសអីពីដុំថ្មទេនៅពេលដែលយើងលើកយកមកដាក់នៅលើ រោងឬអសនណាមួយហើយនាំគ្នាចេះតែមកបន់ស្រន់ទៅ មានពេលខ្លះវាអាចក្លាយជាអ្នកតាជួយយើងអោយបាត់ចុកពោះម្តងម្កាលអីចឹងដែរ ។
ក្រោយឃើញទង្វើដ៏ល្អរបស់អ្នកឧកញ៉ារួចមកមានមហាជនជាច្រើនបានលន់មាត់សររសើរខុសគ្នាថា សូមសើរទឹកចិត្តគាត់ខ្លាំងណាស់ នេះបើសិនប្អូនស្រីឃើញរបស់គាត់លក់ជូនអ៊ុំបានទៅដល់អ៊ុំប្រុសអ៊ុំស្រីជាសមាជិកព្រឹទ្ធសភាពិសារចឹងមិនដឹងគាត់មានក្ដីរំភើបយ៉ាងណានោះទេ។
អ្នកខ្លះទៀតបានលើកឡើងថា នេះជាការប្រពៃបំផុតដែលឯកឧត្តមឱ្យតម្លៃទៅលើកសិផលខ្មែរ ដែលប្រជាកសិករខិតខំបង្កបង្កើនផលដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ក្រុមគ្រួសារ ខ្ញុំសូមគាំទ្រនូវសកម្មភាពរបស់ឯកឧត្តម ដែលជួយលើកទឹកចិត្តដល់ប្រជាកសិករ៕
អត្ថបទ៖ ឈន់ ស៊ាងហៃ