
ដូចទស្សនិកជនបានដឹងស្រាប់ហើយកន្លងទៅតារាចម្រៀង ខេម បានប្រកាសថា ខ្លួននឹងចូលរួមផ្សព្វផ្សាយផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ដោយមិនគិតប្រាក់ឡើយ ដើម្បីឲ្យផលិតផលធម្មជាតិដែលដាំដោយកសិករខ្មែរមានទីផ្សារ។
ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀងរូបនេះ បានធ្វើមតាមពាក្យសន្យារបស់ខ្លួនពិតមែន ដោយលោក បានចុះជួបពលរដ្ឋផ្ទាល់ ដើម្បីស្វែងយល់ក៏ដូចជា លើកទឹកចិត្ត កសិករខ្មែរយើង ក្នុងការផលិតបន្លែផ្លែឈើក៏ដូចជាត្រីសាច់ដែលមិនប្រើជាតិគីមី។
ទីតាំងដែលម្ចាស់បទ “ស្រលាញ់ស្រី១ម៉ែត្រ៧៣” រូបនេះចុះទៅនោះ គឺស្ថិតនៅ ដឹកដីខេត្ត កំពង់ឆ្នាំង ដែលជាស្រុកកំណើត របស់លោកតែម្ដង។ ខេមបាន សិក្សាស្វែងយល់ក៏ដូចជា លើកទឹកចិត្ត កសិករដែលលោក បានចុះទៅជួបនោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតកសិករ នៅតាមជនបទស្រុកស្រែចម្ការបានសម្ដែងភាពសប្បាយចិត្តជាខ្លាំង នៅពេលដែលបានជួប លោក ខេម។
ជាមួយអារម្មណ៍រំភើបលោក ខេម និយាយទៅកាន់ពុកម៉ែបងប្អូនថា៖” សូមបងប្អូន ប្រជាកសិករកុំព្រួយបារម្ភទៀតអីចំពោះ បន្លែផ្លែឈើដែលដាំដោយធម្មជាតិពិតៗ ព្រោះឥឡូវមាន ផ្សារទំនើបកសិផលធម្មជាតិឡេងណាវ៉ាត្រាចាំ ទទួលទិញហើយ នឹងសូមដាំដុះតាមលក្ខណៈស្តង់ដារ បច្ចេកទេស”។
ចំពោះការចុះទៅជួបពូកម៉ែបងប្អូនដែលជាកសិករនេះដែរគឺលោក ខេម ចូលរួមស្ម័គ្រចិត្ត ដោយមិនគិតប្រាក់ឡើយ ដើម្បីរួមចំណែកដល់ទីផ្សារ កសិករខ្មែរឲ្យមានទីផ្សារ។ តារាចម្រៀងល្បីឈ្មោះរូបនេះ បានសម្ដែងភាពសប្បាយចិត្តជាខ្លាំង នៅពេលដែលបានធ្វើសកម្មភាពជួយដល់ កសិករខ្មែរ ពិសេសជួយ ដល់អ្នកខេត្តខ្លួនបែបនេះ។
គួររម្លឹកថាមិនមែនតែ ខេម ម្នាក់ទេដែលស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិឡេងណាវ៉ាត្រា ឲ្យឧកញ៉ា ឡេង ណាវ៉ាត្រា នោះនៅមានតារាចម្រៀងល្បីៗមួយចំនួនទៀតដូចលោក ខេមរៈ សិរីមន្ត លោក ប៉ែន ចំរ៉ុង កញ្ញា តន់ ច័ន្ទសីម៉ា និងសិល្បករមួយចំនួនទៀតផងដែរ៕
ផ្សារទំនើបកសិផលធម្មជាតិឡេងណាវ៉ាត្រានឹងបើកសម្ពោធដំណើរការនៅថ្ងៃទី១៥ ខែ មិនា ឆ្នាំ ២០ ២០នេះហើយ ដែលតាំងផ្សារគឺកណ្ដាលនៅ Olympia តែម្ដង។
ដើម្បីឲ្យកាន់តែមានភាពងាយស្រួលនឹងទំនើបនោះ ខាងក្រុមហ៊ុនបានរៀបចំការកម្មង់ទិញតាមលេខ 011 444 444 ឬ 0000 សម្រាប់ប្រព័ន្ធCellcardដោយឥតគិតថ្លៃ ឬតាមវេបសាយអនឡាញ ឬបញ្ជាទិញតាមទូរស័ព្ទដៃ កម្មង់តាម ទំនិញដែលលោកអ្នកត្រូវការ ត្រឹមតែ២០នាទី បន្លែផ្លែឈើ ឬ ត្រីសាច់តែ លោកអ្នកកម្មង់នោះ នឹងដឹកជូនផល់ផ្ទះលោកអ្នកតែម្ដង៕