មិនបានជូតទឹកភ្នែកពលរដ្ឋខ្មែរតែលោកស្រី ជីរ៉ាណាន់ និងអ្នកវិនិយោគថៃបាន​យកណោយ​ជូន​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីជួយពលរដ្ឋរងគ្រោះ​ដោយសារ​ទឹក​ជំនន់

23

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា កន្លង​ទៅ​ថ្មីៗ​នេះ​លោក​ស្រី  វង្សមង្គល ដែលគ្រប់គ្នាស្គាល់ថាជា ទូត​ពាណិជ្ជកម្មថៃ ប្រចាំស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំប្រទេសកម្ពុជា​នោះ​​បាន​សហការ​គ្នា​ជាមួយ​អ្នកវិនិយោគ​ថៃ​ប្រចាំ​នៅ​កម្ពុជា​​ ជាច្រើន​ក្រុម​ហ៊ុន​​ដើម្បី​យក​អំណោយ​ទៅ​ប្រគល់​ជូន​​ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីជួយពលរដ្ឋរងគ្រោះ​ដោយសារ​​ជំនន់ទឹក​ភ្លៀង​។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល  បាន​មាន​ប្រសាសន៍​ថា គោលបំណងដែលលោកស្រី ដឹកនាំវិស័យពាណិកជ្ជកម្ម​ថៃ​នាំអំណោយមកប្រគល់ជូនគណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះមហន្តរាយកម្ពុជានាថ្ងៃនេះ ដើម្បីចូលរួមរសម្រាលការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងជួបគ្រោះទឹកជំនន់ ដែលធ្វើឱ្យប៉ះពាល់ដល់​បណ្តារាជធានី-ខេត្តចំនួន១៩។ដូច្នេះ ក្នុងនាមជាប្រទេសជាប់ភូមិផង របងជាមួយគ្នា មិនអាចឈរឱបដៃមើលទុក្ខលំបាកនោះទេ។

 

លោក​ស្រី​ទូត​ពាណិជ្ជកម្មថៃ​ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា អំណោយ​ដែល​ប្រគ់​ជូន​ក្នុង​ឱកាស​នេះ​មាន​ដូច​ជា​អង្ករ ត្រីខ មី គ្រឿង​ឧបភោគ​បរិភោគ​ជាច្រើន​ទៀត​។ ក្រុម​ហ៊ុន​ដែល​ចូល​រួម​​​ជា​​អំណោយ​ និង​ថវិកា​​ជាង​២០០០ ដុល្លារ​ដល់​​គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយដើម្បីជួយពលរដ្ឋរងគ្រោះ​ដោយសារ​​ជំនន់ទឹក​ភ្លៀង​​រួម​មាន​ក្រុមហ៊ុន ម៉ូងឃុនគ្រុបខូអិលធីឌី ក្រុម​ហ៊ុន​ Home Access Quantity Of Life ក្រុម​ហ៊ុន​ថែរក្សា​សម្រស់​បុរស​នារី PAN BEAUTY CARE ក្រុមហ៊ុន CP ក្រុមហ៊ុន CPF ក្រុមហ៊ុន Kubota ធានគារកម្ពុជា​ពាណិជ្ជ ។

ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងក្រោមវត្តមានលោក ហង្ស សាមឿន គណៈកម្មាធិ​ការ​ជាតិ​គ្រប់​គ្រងគ្រោះមហន្តរាយ និងជាទីប្រឹក្សាសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ​លោក ហង្ស សាមឿន បាន​មាន​ប្រសាសន៍​ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ជាទុក្ខរបស់​សម្តេចតេ​ជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលទាំងមូលផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ហង្ស សាមឿន សូមថ្លែងអំណគុណដ៏ជ្រាលជ្រៅចំពោះ​ប្រជាជន និងរាជរដ្ឋាភិបាលប្រទេសថៃ ដែលជាបងប្អូនជិតខាងល្អ និងជានិច្ចជាកាល​តែងបាន​យកចិត្តទុកដាក់ និងចូលរួមសុខទុក្ខ ជាមួយប្រជាជនកម្ពុជា ក៏ដូចជាប្រជា​ជននៃប្រទេសជាសមាជិកអាស៊ានដទៃទៀ៕