ប្លែកទៀតហើយ សុវណ្ណ រិទ្ធី ទម្លាយរឿងសត្វឆ្កែរត់តាមពីក្រោយរថយន្តរបស់លោក២០គីឡូ​ម៉ែត្រ ស្ដាប់ហើយគួរឲ្យអាណិតខ្លោចផ្សារចិត្តបំផុត

57

ជឿជាក់ថាមហាជនប្រាកដជាទទួលជ្រាបរួចហើយ កាលពីពេលកន្លងទៅ លោកសុវណ្ណ រិទ្ធី បានទម្លាយរឿងគួរភ្ញាក់ផ្អើលមួយមុនពេលលោកទៅបួស មានសត្វឆ្កែរត់តាមឡាន​របស់លោក មិនដឹងថាមកពីមូលហេតុអ្វីសោះ ចេះរត់តាមឡាន។

ក្រោយឃើញបែបនេះភ្លាមមានមហាជនបានលើកឡើងខុសគ្នាថា ជានិស្ស័យទោះមិន​ដែលស្គាល់គ្នាគ្រាន់តែឃើញក៏មានចិត្តស្រលាញ់គ្នាមិនថាមនុស្សឬសត្វសុទ្ធតែត្រូវការក្ដីស្រលាញ់ដូចៗគ្នា អ្នកខ្លះទៀតបានលើកឡើងថា សូម្បីតែឆ្កែក៏វាចេះចង់បានបុណ្យកុសលដែរ វាមាននិស្សយ័ជាមួយលោកបងហើយ។

ដោយឡែកនៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២០ អតីតអគ្គនាយកសារព័ត៏​មានរូបនេះបាន​បង្កោះរូបរួមជាមួយសត្វឆ្កែកាលពីថ្ងៃមុន ដោយភ្ចាប់ជាមួយសារមួយថា សត្វឆ្កែនិស្ស័យ​មួយក្បាល​នេះបានរត់តាមរថយន្តខ្ញុំចម្ងាយជាង 20 គីឡូម៉ែត្រ ពេលខ្ញុំធ្វើដំណើរទៅបួសលើភ្នំ វត្តពើងបាក់រទេះ ស្រុកជីក្រែង ខេត្តសៀមរាប ពេលនេះលោកឪពុកខ្ញុំបានយ​កមកចិញ្ចឹមនៅ​ផ្ទះក្នុងទឹកដីខេត្តសៀមរាបហើយ៕

អត្ថបទ៖ ឈន់ ស៊ាងហៃ