ស្វាមីភរិយា១គូ! ស្លៀកពាក់សាមញ្ញាបំផុត តែមានលុយទៅទិញដី ៥០ឡូតិ៍បើគិតជាប្រាក់​ជិត៥លានដុល្លារ

78

មនុស្ស​កុំ​មើលងាយ​មនុស្ស​ឃើញ​ស្លៀក​ពាក់​ខោ​មិន​ខោ​អាវ​មិន​អាវ​ កុំ​គិត​ថា​គេ​គ្មាន​លុយ​ដូច​ខ្លួន​ឲ្យ​សោះ​ជាក់​ស្ដែង​​គូស្វាមី​ភរិយា​មួយ​គូ​​​ ឃើញ​ស្លៀក​ពាក់​សាមញ្ញា​បំផុត​តែ​មាន​លុយ​រាប់​លាន​ដុល្លារ​ទៅ​ទិញ​ដី​ធ្វើ​ឲ្យ​ផ្អើល​អស់​មហាជន​ពេញ​ហ្វេសប៊ុក​ នឹក​ស្មាន​មិន​ដល់។

បើ​តាម​ហ្វេសប៊ុក​មួយ​​មាន​ឈ្មោះ​កញ្ញា​ ស្រី ពេជ្រ បង្ហោះ​នៅ​មុន​នេះ​បន្ដិច​បាន​សរសេរ​រៀបរប់​ថា៖”ថ្ងៃ​នេះហួសចិត្តខ្លាំងណាស់​ចូលលក់ដីឡូតិ៍រយៈ​ពេលមួយឆ្នាំ​ហើយមិនដែលប៉ះភ្ញៀវ​បែបហ្នឹងសោះ​ពីដំបូងគាត់ឆាតមកខ្ញុំគាត់ចង់ណាត់ជួបខ្ញុំនៅអ៊ីអន។ ពេល​នោះ​ ស្ទាក់ស្ទើ​រ​មិនចង់ទៅព្រោះមិនដែលស្គាល់ទើបមិនហ៊ានចង់ទៅតែមានអីពេលទៅគាត់ណាត់ជួបញ៉ាំកាហ្វេ៣នាក់គ្រួសារគាត់ “។

ហ្វេសប៊ុក​ដដែល​បន្ថែម​ថា ពេល​នោះ​គាត់​ពីរនាក់​ប្ដី​ប្រពន្ធ​បាន​សួរ​ជីវភាព​របស់​ខ្ញុំ​​ ហើយ​ខ្ញុំក៏និយាយត្រង់ៗ​ដាក់ទៅគាត់មិនដឹងថាគាត់ជាជំទាវ​គាត់ថាស្គាល់ក្មួយឯងតាម ហ្វេសប​ប៊ុក​ចំនួន ៦ ខែហើយ។ គាត់​ថា​ឃើញ​ចំណុច​ល្អ​ខ្ញុំ​ជា​ច្រើន​ដែល​គួរ​ឲ្យ​ស្រឡាញ់​នៅ​ក្នុង​ហ្វេសប៊ុក គាត់​សរសើរ​ខ្ញុំថា​ជា​ក្មេង​អាយុ​១៩​ឆ្នាំ​ តែ​ចេះ​មាន​ការ​តស៊ូ​ជាច្រើន គាត់​ថា​បើ​អ៊ុំ​ជួយ​ទិញ​ដី​៥០ឡូតិ៍​ តើ​ក្មួយ​សប្បាយ​ចិត្ត​ទេ?”។

ក្រោយ​លឺ​គាត់​ទាំង​ពីរ​ មាន​ប្រសាសន៍​ថា​ចង់​ជួយ​ទិញ​ដី​ខ្ញុំ​ភ្លាមៗ​នោះ​ខ្ញុំ​ភ្ញាក់​ផ្អើល​ និង​រំភើប​ខ្លាំង​ណាស់​ ព្រោះ​មិន​នឹក​ស្មាន​ថា​គាត់​ចង់​ជួយ​ទិញដី​ខ្ញុំ​៥០ឡូតិ៍។ ព្រោះ​ខ្ញុំ​ជា​បុគ្គលិក​អចលនទ្រព្យ​ពេល​លឺ​ពួកគាត់​ចង់​ជួយ​ទិញ​ដី​អ៊ី​ចឹង​អ្នក​ណា​មិន​អរ​ស្ទើរ​ហោះ​ទៅ​។

ដី​៥០​ឡូតិ៍​ដែល​ពួក​គាត់​ទិញ​ហ្នឹង​បើ​គិត​ជា​លុយ​វិញ​ ៤.៩៥០.០០០ បួន​លាន​ប្រាបួន​សែន​ប្រាំ​ម៉ឺន​ដុល្លារ​ខ្ញុំក៏មានការតភ្ជាប់និងការដូរប្រូម៉ូសិនចុះតម្លៃតែគាត់អត់យកសោះ​ឲ្យលុយភ្លាមៗ​ទាំងអស់តែគាត់សុំមិនឱ្យផុសរូបគាត់សុំមិនឲ្យបញ្ចេញឈ្មោះគាត់៕