បានបុណ្យច្រើនណាស់! ក្រុមហ៊ុនប៉ាត់តាវី នាំបុគ្គលិកចុះចែកអំណោយដល់ពលរដ្ឋ៣ភូមិ គ្រួសារដែលជួបគ្រោះលិចលង់ដោយសារជំនន់ទឹកភ្លៀង

92

កាលពីពេលថ្មីៗនេះក្រុមហ៊ុនប៉ាត់តាវីវិនិយោគអភិវឌ្ឍអចលនទ្រព្យ ឯ.ក ដែលបានសាងសង់បុរី ភីធីវី(PTV) មុនដំបូងគេនៅផ្សារបំណក់ខេត្តពោធិ៍សាត់ នោះបានដឹកនាំបុគ្គលិកចុះចែកអំណោយដល់ពុកម៉ែបងប្អូនជាង២០០គ្រួសារដែលជួបគ្រោះលិចលង់ដោយសារទឹកជំនន់។

ថ្លែងក្នុងពិធីចែកអំណោយដល់ពលរដ្ឋជាង២០០គ្រួសារនៅខេត្តពោធិ៍សាត់នេះដែរលោក សុះ អាសារី ហៅ សារី ០១ ឬលោក ០១ ដែលជានាយកប្រត្តិបត្តិនៃក្រុមហ៊ុនប៉ាត់តាវី បានឲ្យដឹងថាកន្លងមកក្រុមហ៊ុនធ្លាប់ដឹកនាំ ក្រុមការងារចុះចែកអំណោយជួយដល់ទុរគតជន ក្មេងកំព្រាចាស់ជរា គ្មានទីពឹងដែរតែមិនមែនទ្រង់ទ្រាយធំដូចពេលនេះនោះទេ។

ចំពោះពុកម៉ែបងប្អូនដែលមកទទួលពីក្រុមហ៊ុន ប៉ាត់តាវីមាន៣ភូមិ ហើយភូមិនីមួយៗយើងមើលទៅតាមស្ថានភាពរបស់ពួកគាត់ដែលជួបនូវគ្រោះលំបាកខ្លាំងមែនទែន អ៊ីចឹងហើយទើបពួកយើងចុះមកផ្ទាល់តែម្ដង។ សម្រាប់អំណោយដែលក្រុមហ៊ុនប៉ាត់តាវី ចុះមកចែកហ្នឹងគឺមានអង្ករ១០គីឡូត្រីខ មី អំបិល ប្រេងឆា និងទឹកស៊ីអ៊ីវ ជាដើម។

 

ក្នុងវិធីចែកអំណោយនេះដែរមានការអញ្ចើញចូលរួមជាកិត្តិយសពីអភិបាលក្រុងពោធិ៍សាត់ឯកឧត្ដម ចាប នាង តំណាងដ៏ខ្ពង់ខ្ពស់អភិបាលខេត្តពោធិ៍សាត់ឯកឧត្ដម ម៉ៅ ធនិន្ទ។ ក្នុងនោះផងដែរអភិបាលក្រុងបានថ្លែងអំណគុណ និងអគុណដល់ក្រុមហ៊ុនប៉ាត់តាវីវិនិយោគអភិវឌ្ឍអចលនទ្រព្យ ឯ.ក ដែលបានចុះចែកអំណោយជូន ដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅខេត្តពោធិ៍សាត់។

បន្ថែមពីនេះឯកឧត្ដមសូមជូនពរឲ្យក្រុមហ៊ុនប៉ាត់តាវី ដែលសាងសង់បុរីភីធីវី នៅផ្សារបំណក់ខេត្តពោធិ៍មុនដំបូងគេឲ្យរកទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ចទាំងអស់ ហើយឯកឧតម្ដក៏ជម្រុញឲ្យក្រុមហ៊ុនខាងលើនេះ ពង្រីកការសាងសង់បុរីបន្ថែមទៀតនៅខេត្តពោធិ៍សាត់ ដើម្បីឲ្យប្រជាជនមានផ្ទះស្អាតល្អរស់នៅមិនចាញ់ទីក្រុងភ្នំពេញ។


ជាមួយគ្នានេះផងដែរលោកយាយចាស់ជរាវ័យក្បែរ ៨០ឆ្នាំគ្មានទីពឹងម្នាក់ ក៏បានបង្ហាញអារម្មណ៍រំភើបស្ទើរទប់ទឹកភ្នែកមិនបានដោយលោកយាយ បានមានប្រសាសន៍ថា៖” អរគុណដល់ក្រុមហ៊ុន ប៉ាត់តាវី ដែលបានចែកអំណោយដល់រូបខ្ញុំ ខ្ញុំគឺជាមនុស្សម្នាក់គ្មានប្ដីហ្នឹងគេទេ រស់នៅម្នាក់ឯងបានក្រុមហ៊ុនចែកឲ្យបែបនេះខ្ញុំគ្មានពាក្យអ្វីក្រៅពីអរគុណនិងសូមឲ្យខាងក្រុមហ៊ុនក្មួយជោគជ័យគ្រប់ភារកិច្ច”៕