ផ្អើលពេញខេត្តបន្ទាយមានជ័យ លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បើកគោយន្តដឹក​ជំទាវៗ និងក្រុមការងារទៅពិនិត្យមើលស្ថានភាពទឹកនៅរមណីដ្ឋាន១កន្លែង

274

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២០ ម្សិលមិញ​នេះ​លោក​ជំទាវ​ឧកញ៉ា​ហេមចិត្តាមហាឧបា​សិកា​ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បាន​បើក​គោ​យន្ត​ដឹក​លោក​ជំទាវ​ ញ៉ែម សាខន សខេង ព្រម​ទាំង​ក្រុម​ការងារ​ទៅ​ពិនិត្យ​មើល​ពិនិត្យមើលស្ថានភាពទឹកនៅរមណីយដ្ឋានអាងជើងគ្រួស នៅ​ឃុំ​បន្ទាយ​ឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមាន​ជ័យ។

សកម្មភាព​ដែល​លោក​ជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បើក​គោយន្ត​ដោយ​ខ្លួន​ឯង​នេះ​ដែរ​បាន​ធ្វើ​ឲ្យ​​ប្រជាពលរដ្ឋ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដោយ​ពួកគេ​មិន​នឹក​ស្មាន​ថា លោក​ជំទាវ​អាច​បើក​គោយន្ត​ដោយ​ខ្លួន​​ឯង​បាន​មិន​​ខ្ចី​ពឹង​កម្លាំង​មនុស្ស​ប្រុស​ឲ្យ​បើកគោយន្ត​​ឲ្យ​នោះ​ទេ។

មាន​អ្នក​ខ្លះ​បាន​នាំ​គ្នា​និយាយ​ថា ងារ​ជា​ជំទាវ​មាន​បុណ្យ​ស័ក្ដិ​ឋានៈ​ខ្ពង់​ខ្ពស់​តែលោក​ជំទាវ ​​អាច​បត់​បែន​បាន​គ្រប់​កាលៈទេសៈ។ អ្វី​ដែល​សំខាន់​ដៃ​លោក​ជំទាវ​កាន់​ចង្កូត​គោយន្ត​​មើល​ទៅ​ទំនង​ណាស់​ដូច​អ្នក​ចេះ​បើក​ និង​មាន​ជំនាញ​កាន់​គោយន្ត​រាប់​ឆ្នាំ​។

គួរ​រម្លឹក​ថា​​អំឡុង​ពេល​ពុក​ម៉ែ​បងប្អូន​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់ លិចលង់​ផ្ទះ​សម្បែង​​ និង​ផល​ដំណាំ​កសិករ​ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា​នេះ​ដែរ​លោក​ជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បាន​ខ្នះ​ខ្នែង​យក​ថវិកា និង​ចុះ​ចែក​អំណោយ​ដល់​ពុក​ម៉ែ​បង​ប្អូន​ មិន​ខ្លាច​នឿយ​ហត់​អ្វី​ឡើយ​ លោក​ជំទាវ​ពេញ​ចិត្ត​ជួយ​ប្រជាពល​រដ្ឋ​ជាមួយ​ស្នាម​ញញឹម​ជានិច្ច៕