
តារាចម្រៀងពន្លកថ្មីតែទទួលបានគាំទ្រខ្លាំងពីមហាជនកញ្ញា តន់ សីម៉ា គឺជាតារាស្រីដែលមត្ថភាពពេញខ្លួន ទេពកោសល្យក្នុងការច្រៀងបទបែនបានគ្រប់ទម្រង់ជាពិសេស នាងមានការតស៊ូខ្លាំងមុននឹងសាងកេរ្តិ៍ឈ្មោះបានដូចបច្ចុប្បន្ន ពោលគឺនាងធ្លាប់ប្រកួតប្រជែង ក្នុងការប្រលងចម្រៀងជាច្រើន។
យ៉ាងណាមិញកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ នាងបានបង្ហោះរូបដោយភ្ចាប់ជាមួយសារយ៉ាងចាក់ដោតមួយថា នៅពេល ដែលអ្នកមានឱកាស អ្នកគួរតែចាប់យកវា នឹងធ្វើវាឲ្យបានល្អបំផុត ព្រោះថា មិនមានអ្នកដែលចាំតែជួយជ្រោមជ្រែងអ្នករហូតនោះទេ អ្នកត្រូវរុញខ្លួនឯង ជ្រោមជ្រែងខ្លួនឯងធ្វើឱ្យគេសប្បាយចិត្តនៅពេលដែលគេបានផ្ដល់ឱកាសទៅឲ្យមនុស្សត្រូវមិនមែនគេផ្ដល់ឱកាសឲ្យច្រើនដងហើយយើងមិនធ្វើវាអោយជោគជយ័ដោយខ្លួនឯង ហើយថែមទាំងបន្ទោសគេខឹងគេនៅពេលដែលគេគ្មានទំនុកចិត្តនិងផ្ដល់ឱកាសឲ្យអ្នកម្ដងទៀតនោះទេអ្នកត្រូវរឹងមាំតស៊ូហើយជឿជាក់លើខ្លួនឯង។
ស្របជាមួយគ្នានេះក៏មានមហាជនជាច្រើនជាពិសេសហ្វេនៗរបស់នាងផ្ទាល់បានលើកឡើងដូចៗគ្នា ថាពិតជាមានអត្ថន័យខ្លាំងណាស់បងសីម៉ា ស្រឡាញ់នឹងគាំទ្របងខ្លាំងណាស់ ជាពិសេសស្រឡាញ់ការតស៊ូរបស់បងស្រី តាំងពីប្រលងចម្រៀងនៅប៉ុស CTN សំនៀងចែងចាំងមកម្ល៉ះ មិននឹកស្មានពេលនេះបងក្លាយជាតារាចម្រៀងល្បីមួយរូបសោះ សូមសរសើរបងខ្លាំងណាស់ បងសីម៉ា៕
អត្ថបទ៖ ឈន់ ស៊ាងហៃ