
ជាការពិតណាស់បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងរងទទួលរងការវាយប្រហារដោយសារជំនន់ទឹកភ្លៀងស្មើរនឹង ២ភាគ ៣ ទូទាំងផ្ទៃប្រទេស ក្នុងនោះបានបំភ្លេចបំផ្លាញផលដំណាំប្រជាកសិករជាច្រើន ជន់លិច ផ្ទះសម្បែងប្រជាពលរដ្ឋ ខូចខាតផ្លូវគមនាគមន៍ សាលា រៀន មន្ទីរពេទ្យជាដើម។
យ៉ាងណាមិញគេសង្កេតឃើញថាមានអ្នកសិល្ប:ជាបន្តបន្ទាប់បានបរិច្ចាគថវិការផ្ទាល់ខ្លួន តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនោះ កញ្ញា ស៊ីន យូប៊ីន គឺជាតារាសិល្ប:ទីមួយដែលហ៊ានបរិច្ចាគថវិការផ្ទាល់ខ្លួនច្រើនជាងគេក្នុងចំណោមអ្នកសិល្ប:គិតត្រឹមថ្ងៃទី១៦ ខែ តុលានេះចំនួន ១ម៉ឺនដុល្លារ។ ជាមួយកិច្ចសម្ភាសន៍ជាមួយការសែទដ៏ល្បីនៅកម្ពុជាកញ្ញា ស៊ីន យូប៊ីនបានឲ្យដឹងថា «ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង»។
កញ្ញាថា «ហេតុដូចនេះ នាងខ្ញុំតំណាងឲ្យក្រុមហ៊ុនតែគជ់ «Fire Tiger Cambodia» និងជាតារាសម្តែងមួយរូប សូមចូលរួមចំណែកជាមួយប្រមុខថ្នាក់ដឹកនាំ ក្នុងការជួយសង្គមដោយរួមបរិច្ចាគថវិកា ចំនួន១ម៉ឺនដុល្លារអាមេរិក តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់។
នាងខ្ញុំសង្ឃឹមថា ទឹកប្រាក់ទាំងនេះនឹងជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋខ្មែរបានក្នុងគ្រាកំពុងមានអាសន្ននេះ»៕
អត្ថបទ៖ ឈន់ ស៊ាងហៃ