ខ្មែរជួយខ្មែរ! ក្រុមហ៊ុនសម្រស់ធម្មជាតិ សហការជាមួយ CEO Master Club បង្កើត “មូលនិធិ សប្បុរសធម៌ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់”

14

ខ្មែរជួយខ្មែរ​ជួយគ្នាក្នុងគ្រាមានអាសន្ន! បើមិនជួយគ្នាក្នុងគ្រាអាសន្នបែបនេះ តើចាំដល់​ពេលណា? សូមចូលរួមចែករំលែកសេចក្តីស្រលាញ់របស់យើងទាំងអស់គ្នា និងជួយដោះ​ស្រាយការលំបាកដល់បងប្អូនប្រជាជនដែលបានរងគ្រោះដោយការលិចលង់ពីទឹកជំនន់ផង។

នេះជាពេលវេលាដ៏សំខាន់បំផុត ដែលយើងទាំងអស់គ្នាជាខ្មែរត្រូវចូលរួម​ជួយជនរួមជាតិ​យើង​ក្នុងគ្រាដែលពួកគាត់កំពុងជួបគ្រោះអាសន្ន។ ដើម្បីឆ្លើយតបឱ្យបានឆាប់រហ័ស និង ទាន់ពេលវេលា ក្រុមហ៊ុនសម្រស់ធម្មជាតិ សហការជាមួយ CEO Master Club បានបង្កើត “មូលនិធិសប្បុរសធម៌ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់” ។

ដោយក្រុមហ៊ុនសម្រស់ធម្មជាតិស្ម័គ្រចិត្តចូលរួមជាទឹកប្រាក់ចំនួន $50,000 ជាការចាប់ផ្តើម។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក ឈាង រ័ត្ន និង លោកស្រី នួន សុន្ទរី ប្រធាន​ក្រុម​ហ៊ុនសម្រស់ធម្មជាតិ ដែលបានចូលរួមដឹកនាំលើកិច្ចការសង្គមនេះ ហើយខ្ញុំសូម​អំពាវ​នាវដល់បងប្អូនសមាជិកគ្រួសារ CEO Master Club និង មិត្តភក្តិបងប្អូន​ទាំងអស់បាន​ចូលរួម​ជាមូលនិធិសប្បុរសធម៌ ជាសាច់ប្រាក់ក្តី ឬ ជាគ្រឿងឧបភោគបរិភោគក្តី ទៅតាម​លទ្ធភាព​និងសទ្ធាជ្រះថ្លា។

ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយការលិចលង់ពីទឹកជំនន់នេះ។ ជួសមុខឱ្យគណៈកម្មការមូលនិធិសប្បុរសធម៌សង្គម ខ្ញុំសូមថ្លែងអំណរអរគុណ​យ៉ាង​ជ្រាលជ្រៅដល់បងប្អូនសប្បុរសជនទាំងអស់ដែលបានចូលរួមនៅក្នុងយុទ្ធនាការជួយគ្នាក្នុងគ្រាមានអាសន្នដ៏មានសារៈសំខាន់នេះ។ សប្បុរសជនដែលចង់ចូលរួម អាចផ្ទេរប្រាក់​តាមធនាគារ 《ABA លេខ 001682351》ដោយផ្តល់ឈ្មោះ និងឯកសារផ្ទេរប្រាក់ មកកាន់ខ្ញុំ ឬក្រុមការងារមូលនិធិ​សប្បុរសធម៌សង្គមរបស់យើងខ្ញុំ ដើម្បីក្រុមការងារអាច​រៀបចំ​បញ្ជីមូល​និធីរួមឱ្យបានងាយស្រួលនិងច្បាស់លាស់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 077 806190 ឬ 016 292 292៕