
រយៈពេលប៉ុន្មានថ្ងៃកកន្លងមកនេះខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាកំពុងតែវាយប្រហារខ្លាំងដោយគ្រោះជំនន់ទឹកភ្លៀងធ្វើឲ្យជនលិចខូចផលដំណាំប្រជាកសិករ សត្វពាហនៈគោក្របី មាន់ទា និងទ្រព្យសម្បត្តិផ្ទះសម្បែងជាដើម។
ក្រោយឃើញពុកម៉ែបងប្អូនជួបទុក្ខលំបាកដោយសារគ្រោះជំនន់ទឹកភ្លៀងរួចមកបានធ្វើឲ្យលោកជំទាវឧកញ៉ាស្រីវ័យក្មេង ម៉ែរួយ ខ្លោចចិត្តអាណិតជាពន់ពេកភ្លាមៗនោះលោកលោក សៀង វណ្ឌី អគ្គនាយក ស៊ីស៊ីធម្មជាតិ (CC Natural) និងម្ចាស់អាហាដ្ឋានម្ហូបបួស E&F Vegetarian បានចំណាយថវិកាផ្ទាល់ខ្លួនចំនួន១.០០០ដុល្លារ ដើម្បីជួយដល់ពុកម៉ែបងប្អូនដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
បើតាមលោក សៀង វណ្ឌី បង្ហោះនៅលើហ្វេសប៊ុកបានឲ្យដឹងថា៖”ពិតជាសប្បាយចិត្តណាស់ដែលហ្វៃប័របានចូលរួមបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន1000$ រួមជាមួយទឹកសុទ្ធនិង ភេសជ្ជះ ដល់បងៗកងកំលាំងប្រចាំផ្សារត្រពាំងថ្លឹង ដែលគាត់បានជួយសំរួលយកបងប្អូនដែលមានផ្ទះនៅខាងក្នុងត្រូវបានជំនន់ទឹកភ្លៀងជន់លិច ចេញមកក្រៅដោយសុវត្តិភាព”។
លោកបន្ថែមទៀតថា៖”ហ្វៃប័រសូមជូនពរអោយបងៗកងកំលាំង ទាំងអស់ និង បងប្អូនដែលមានផ្ទះនៅត្រពាំងថ្លឹង ឆាប់ឆ្លងផុតជំនន់នេះ ហើយសូមទទួលបានទាំងសុខភាពល្អ និង សំណាងល្អផងដែលបើមានឪកាសតាមលទ្ធភាពហ្វៃប័រនិងតបស្នងសងគុណដល់ប្រទេសជាតិវិញ និង រួមចំណែកតាមអ្វីដែលអាចធ្វើបាន”៕