
កាលពីថ្មីៗនេះ ក្រុមហ៊ុនប៉ាត់តាវី(បុរី ភី ធី វី )ដែលជាក្រុមហ៊ុនមួយ បាននិងកំពុងសាងសង់បុរី នៅផ្សារបំណក់ខេត្តពោធិ៍សាត់ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយគ្រាន់តែបុគ្គលិកស្រីម្នាក់សម្រាលកូនភ្លាម បុគ្គលិកទាំងអស់បាននាំគ្នាទៅសួរសុខទុក្ខដល់មន្ទីរពេទ្យតែម្ដង។
សកម្មភាពរបស់បុគ្គលិកទាំងអស់នៃក្រុមហ៊ុនប៉ាត់តាវី ចំពោះការចុះសួរសុខទុក្ខបុគ្គលិកស្រីសម្រាលកូននេះ ធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់ក្រុមគ្រូពេទ្យនិងមហាជនជាច្រើនជាមួយនឹងពាក្យពេចន៍កោតសរសើរមិនដាច់ពីមាត់ថា:វេចអង្ករដើររកទៅពុកម៉ែបងប្អូន រកឯណាបានក្រុមហ៊ុនដែលបារម្ភពីសុខទុក្ខរបស់បុគ្គលិក ដូចជាក្រុមហ៊ុនប៉ាត់តាវីនេះ គ្រាន់តែបុគ្គលិកស្រីម្នាក់សម្រាលកូនសោះ បាននាំគ្នាទៅសួរសុខទុក្ខអស់ពីក្រុមហ៊ុនតែម្ដង។
បើខ្ញុំជាស្ត្រីសម្រាលកូនហ្នឹងវិញ មិនដឹងជាសប្បាយ រំភើប រីករាយយ៉ាងណាទេ។នេះជាគំរូដ៏ល្អបំផុតឬជាសកម្មភាពដ៏ប្រសើរបំផុតរបស់ក្រុមហ៊ុន ប៉ាត់តាវី ដែលក្រុមហ៊ុនដទៃទៀត គួរតែយកគំរូតាម។
បើតាមលោក សុះ អាសារី ហៅ សារី ០១ ឬលោក ០១ ដែលជានាយកប្រត្តិបត្តិនៃក្រុមហ៊ុន ប៉ាត់តាវី បានឲ្យដឹងថា ចំពោះការទៅសួរសុខទុក្ខបុគ្គលិកដល់មន្ទីរពេទ្យនេះដែរមិនមែនជាលើកទី១នោះទេ។ កន្លងមកនៅពេលបុគ្គលិកណាម្នាក់ឈឺឬសម្រាលកូននៅមន្ទីរពេទ្យ ពួកយើងតែងតែទៅសួរសុខទុក្ខជានិច្ចដើម្បីជាកម្លាំងចិត្ត ព្រោះសុខទុក្ខបុគ្គលិកគឺជាសុខទុក្ខរបស់ក្រុមហ៊ុនដូចគ្នា។
មួយវិញទៀតការធ្វើបែបនេះគឺជាគំរូល្អមួយធ្វើឲ្យបុគ្គលិកចេះស្រឡាញ់ និងបារម្ភពីសុខទុក្ខគ្នាទៅវិញទៅមកដើម្បីកុំឲ្យអ្នកណាម្នាក់មានអារម្មណ៍ថាឯកោនៅពេលដែលពួកគាត់ បំពេញការងារនៅក្រុមហ៊ុន ប៉ាត់តាវី។
ទង្វើដែលជាគំរូល្អនេះហើយទើបធ្វើឲ្យក្រុមហ៊ុនអចលនទ្រព្យ ប៉ាត់តាវី មានការជឿទុកចិត្តពីអតិថិជនទៅលើការសាងសង់បុរីភីធីវី នៅផ្សារបំណក់ខេត្តពោធិ៍សាត់ គ្រាន់តែក្រុមហ៊ុនបើកដំណើរការសាងសង់គម្រោងទី១សោះមានពុកម៉ែបងប្អូនចាប់អារម្មណ៍ទៅទិញតំរងជួរគ្នាទិញភ្លូកទឹកភ្លូកដីតែម្ដង៕