ខ្មែរជួយខ្មែរ ស្រីអូនសម្រស់ធម្មជាតិ ត្រៀមអំណោយចែកជូនពលរដ្ឋ ៥០០០ គ្រួសារនៅខេត្ត​ចំនួន២

36

អ្នកលក់អនឡាញល្បីឈ្មោះ អ្នកនាងស្រីអូនសម្រស់ធម្មជាតិ បាននឹងកំពុងត្រៀមអំណោយ មានដូចជា អង្ករ ភួយ មី ដែលសរុបជាថវិការជាង ៥ ម៉ឺនដុល្លារ ដោយដើម្បីទុកចុះចែក​ជូនដល់​ប្រជាពលរដ្ឋដែលរស់នៅ ខេត្ត កំពង់ស្ពឺ និង ពោអិ៍សាត់ ដែលកំពង់រងគ្រោះ​ដោយសារទឹកជំនន់។

ជាក់ស្តែងនៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ នៅមុនបន្តិច អ្នកនាងស្រីអូនសម្រស់ធម្មជាតិ បានបង្ហោះក្រុមការងារកំពុងរៀបចំអីវ៉ាន់ត្រៀមទុកចុះចែកអំណោយ ដោយភ្ចាប់ជាមួយ​សារយ៉ាងមានអត្ថន័យមួយថា អំណោយតិចតួចសំរាប់​បងប្អូនខ្មែរដែលរងគ្រោះ​ដោយ​ជំនន់ទឹក​ភ្លៀងរៀបរួចរាល់ជួយបានតិចតួចប្រសើរជាងមិនជួយ​ជំនួយជិតទៅដល់​ខេត្តពោធិ៍​សាត់​ហើយសម្រាប់5000គ្រួសារជូនខេត្តពោធិ៍សាត់និងកំពង់ស្ពឺ​សូមអោយសំណាង​ល្អគ្រប់គ្នាបងប្អូន។

ក្រោយឃើញបែបនេះភ្លាមមានមហាជនជាច្រើនបានចូលរួមត្រេកអំណរអរគុណយ៉ាក្រៃលែងចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គាត់ដែលមិនអាចកាត់ថ្លៃបាន អ្នកខ្លះបានលើកឡើងថា សូម​សរសើរ​បងស្រីដោយចិត្តស្មោះ ហ៊ានចំណាយថវិការផ្ទាល់​ខ្លួនយ៉ាងច្រើនបែបនេះក្នុង​ការងារជួយសង្គម ខ្ញុំសូមជូនពរឲ្យបងស្រីជួបតែសេចក្តីសុខ គ្រប់ប្រកា គឺ អាយុ វណ្ណ: សុខ: ពលិ កុំបីឃ្លាំងឃ្លាតឡើយ៕

អត្ថបទ៖ ឈន់ ស៊ាងហៃ