បរិមាណទឹកស្តុកចំនួនជាង ៥លានម៉ែត្រគូបនៅ ទំនប់ចំការតែនៅលើខ្នងភ្នំគិរីរម្យ​ត្រូវបាន​បាក់ហើយ​

57

នៅយប់ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញនូវ​សេចក្តីប្រកាស​ភ្លាមៗបន្ទាប់ពី ទំនប់ចំការតែនៅលើខ្នងភ្នំគិរីរម្យត្រូវបានបាក់ហើយ។

រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រ​ជាពលរដ្ឋ​មេត្តាជ្រាបជាថា ក្រោមការទទួលរងឥទ្ធិពលជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់​យ៉ាងច្រើនជាបន្តបន្ទាប់នាពេលនេះ ទំនប់ចំការតែ នៅលើខ្នងភ្នំគិរីរម្យ ស្ថិតនៅក្នុងឃុំ ចបក់ ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ ដែលមានបរិមាណទឹកស្តុកចំនួនប្រមាណជាង ៥លានម៉ែត្រគូប ត្រូវបានបាក់។

ក្នុងសេចក្តីប្រកាសដដែលនេះបាបបង្ហាញថា ផ្នែកតាមស្ថានភាព​ដូចបានជម្រាបជូន​ខាងលើ​នេះ សូមបងប្អូនប្រជាពលរដ្ឋទាំង​អស់ជាពិសេសបងប្អូនប្រជាពលរដ្ឋ​ដែលរស់នៅ​ផ្នែកខាង​ក្រោម​តំបន់នេះ រួមមាន ឃុំចំបក់ ឃុំទាំងស្យា ឃុំ សំរោង ឃុំមហាសាំងនិងតាមបណ្តាយ​ដងស្ទឹងព្រែកត្នោតមេត្តាត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់៕

 

អត្ថបទ៖ ឈន់ ស៊ាងហៃ