
កាលពីរាត្រីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០នេះគេសង្កេតឃើញថាអ្នកលក់អនឡាញល្បីឈ្មោះជាច្រើនរូបនិងតារាល្បីៗជាច្រើននាក់បានបង្ហាញវត្តមានយ៉ាងសកម្មចូលរួមក្នុងកម្មវិធីខួបកំណើតកូនស្រីរបស់អ្នកនាង Love Riya ជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាតមើលទៅកាលីបហាយសូខ្លាំងណាស់។
ក្នុងនោះអ្នកនាង សេង ស្រីរ័ត្ន ហៅ love Riya បានរៀបចំពីធីខួបកំណើតឲ្យកូនស្រីរបស់ខ្លួនគម្រប់ខួបមួយឆ្នាំយ៉ាងអធិកធម មានការចូលរួមពីញាតិមិត្តយ៉ាងច្រើនកុះករដែលញាំងឲ្យកម្មវីធីទាំងមូលកាន់តែមានភាពសប្បាយរីករាយ។
អ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនោះ គេសង្កេតឃើញថាមានអ្ននលក់អនឡាញល្បីៗឈ្មោះជាច្រើនលេចមុខក្នុងកម្មវិធីនេះ ដែលអាចបង្ហាញពីមិត្តភាពរបស់រវាងពួកគេទាំងអស់គ្នាទោះបីជារកស៊ី មានមុខរបរដូចគ្នាមែនពិត។ ក្នុងនោះមានដូចជា អ្នកនាង ស្រីអូនសម្រស់ធម្មជាតិ ជំទាវឧកញ៉ា អ៊ាន សៀវម៉ី យាយសួយ អ្នក ម៉ូលីកា អគ្គនាយិកាគ្រួសារកក់ក្ដៅ និងភរិយា ទ្រី សុផានិត ព្រមទាំងអ្នកលក់អនឡាញល្បីឈ្មោះមួយចំនួន។
ក្រោយឃើញទង្វើរបស់អ្នកលក់អនឡាញទាំងអស់បែបនេះភ្លាម មានមហាជនជាច្រើនបានលើកឡើងដូចៗគ្នាថា កម្របានឃើញណាស់ រកស៊ីមុខរបរដូចគ្នា តែពួកគាត់ នៅតែគោរពស្រឡាញ់គ្នា មិនស្អប់គ្នា នេះគឺជាគំរូល្អមួយ សម្រាប់អ្នករកស៊ីទូទៅទោះបីជារកស៊ីមុខជំនួញដូចគ្នា មែនពិត គេប្រកួតប្រជែងតែការរកស៊ីទេតែ ធាតុពិតគេនៅតែស្រឡាញ់គ្នាធម្មតា រាប់អានគ្នាទៅវិញទៅមក៕