
ជារឿងមួយគួរឲ្យភ្ញាក់ផ្អើល សុខៗអ្នកលក់អនឡាញល្បីឈ្មោះ អ្នកនាង Love Riya បង្ហាញអារម្មណ៍ឈឺចាប់ ក្រោយត្រូវសង្សារខ្លួន ចង់វិលទៅរកសង្សាចាស់។
យ៉ាងណាមិញតាំងពីបែកបាក់ស្នេហ៍ ក្លាយជាមេម៉ាយកូនមួយរួចមក គេសង្កេតឃើញថាសម្រស់របស់នាងកាន់តែមានភាពសស្រស់ស្អាតទ្វេឡើង គួរឲ្យកត់សម្គាល់ ក្នុងនោះនាងបានបង្កាត់ភ្លើងស្នេហ៍ថ្មីជាមួយបុរសសង្ហាម្នាក់ ដែលមហាជនហៅគាត់ថា ប្រូ សាន់នី។
ជាញឹកញាប់គេតែង តែសង្កេតឃើញគូស្នេហ៍មួយគូនេះបង្ហាញភាពផ្អែមល្ហែមយ៉ាងស្អិតរមួតជាមួយគ្នា សឹងគ្រប់ទីកន្លែងជាពិសេសពេលក្នុងឡាយម្តងៗ មហាជនឃើញហើយចង់លើសជាតិស្ករតែម្តង។
រឿងពេលខាងមុខមើលមិនឃើញ ស្រាប់តែនៅមុននេះ អ្នកនាង សេង ស្រីរ័ត្នហៅ Love Riya បានបង្ហាញអារម្មណ៍ឈឺចាប់ សង្ស័យសង្សារខ្លួនចង់ត្រឡប់វិលទៅរកសង្សាចាស់។ ជាក់ស្តែងអ្នកមេម៉ាយចាយរាងរូបនេះបានបង្ហោះរូបជាមួយទឹកមុខក្រៀមក្រំដោយភ្ចាប់ជាមួយសារយ៉ាងឈឺចាប់មួយថា៖”តើយើងគួលើកលែងឲ្យគេអត់នៅពេលដែលគេឈ្លោះជាមួយយើងហើយគេចង់ទៅរកសង្សារចាស់គេវិញហើយប្រាប់យើងថាស្អប់សង្សាចាស់គេណាស់ ហើយឥលូវមានអ្នកឆាតមកថាបងនេះហ្វេសបុកដែលបងឲ្យរកពេលយើងសួទៅសង្សាចាស់គេ”។
ក្រោយឃើញបែបនេះភា្លមមានមហាជនជាច្រើន បានចូលទៅបញ្ចេញមតិខុសៗគ្នាថា កុំខ្វលរឿងអ្នកចាស់អី គួតែផ្ដល់ក្តីស្រលាញ់ នឹងចេះឲ្យតម្លៃគ្នា ចេះថែរក្សាកុំប្រចណ្ឌ័ច្រើន ខ្សែតែតឹងពេកវាអាចនឹងដាច់ អ្នកខ្លះទៀតបានលើកឡើងថាមនុស្សប្រុសដែលស្រលាញ់យើងពិតប្រាកដគេមិនដែលឲ្យយើងពិបាកចិត្តទេ យល់ល្អបងដកខ្លួនថយទៅបង កុំឲ្យឈឺចាប់ទៅថ្ងៃមុខបន្តទៀត៕