អ៊ុក ណារីម និង ឆោម ឆពុំ ចេញបទWESTERDAM THANK YOU CAMBODIA ចាក់ទម្លុះបេះដូងខ្មែរក្នុងព្រឹត្តិការណ៍នាវា Westerdam ត្រូវសម្ដេច ហ៊ុន សែន សង្គ្រោះឲ្យចូលចត

73

គូស្វាមីភរិយាក្នុងកម្មវិធី “ចម្រៀងគ្រួសារខ្មែរ” លោក អ៊ុក ណារីម និង អ្នកនាង ឆោម ឆពុំ បានចេញបទចម្រៀងមួយបទមានចំណងជើងថា “WESTERDAM THANK YOU CAMBODIA” ដែលបទនេះដែរបានចាក់ទម្លុះបេះដូងកូនខ្មែរគ្រប់រូបក្នុងព្រឹត្តិការណ៍នាវា Westerdam ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាសង្គ្រោះអនុញាតិឲ្យចូលចត កាលពីពេលថ្មីៗកន្លងទៅ។

 

 

អត្ថន័យបទចម្រៀង ” WESTERDAM THANK YOU CAMBODIA” នេះដែរនិយាយរៀបរាប់អំពីថ្ងៃ១៣ កុម្ភៈ ឆ្នាំ២០២០ ដែលកូនខ្មែរ និង បណ្ដាប្រទេសនៅជុំវិញពិភពលោកចងចាំមិនភ្លេចដែលនាវា Westerdam ផុតកម្មពីជំងឺភ័យ ដោយសារសមុទ្រកម្ពុជាបើកជំហរផ្ដល់ក្ដីសង្ឃឹមថ្មីចម្រុះជាតិសាសន៍ឲ្យចូលចត។

ចំណែកឯថ្ងៃ១៤ កុម្ភៈវិញបានបញ្ជាក់ក្ដីស្រឡាញ់ទេសចរណ៍ជាង២ពាន់នាក់ទះដៃរំភើបអបអរអគុណដល់កម្ពុជាបិតាសន្តិភាពខេមរា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមិនប្រកាន់ឬ រើសអើងពូជសាសន៍ដទៃក្នុងពេលជួបគ្រោះភ័យអាសន្ន។


ចំពោះអត្ថន័យបទចម្រៀង “WESTERDAM THANK YOU CAMBODIA” ទទួលបានកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ពុកម៉ែបងប្អូន និងមហាជនគ្រប់មជ្ឈដ្ឋានដោយពួកគាត់បានលើកឡើងថា ក្រៅពីកាន់កម្មវិធី “ចម្រៀងគ្រួសារខ្មែរ” ឲ្យល្បីល្បាញមានតារាចម្រៀងល្បីៗចូលរួមច្រើនហើយនោះលោក អ៊ុក ណារីម និង និងអ្នកនាង ឆោម ឆពុំ ឆ្លៀតដាក់មួយបទខាងលើទម្លុះបេះដូងកូនខ្មែរឲ្យចងចាំមិនភ្លេចទៀតក្នុងព្រឹត្តិការណ៍១៣ កុម្ភៈ៕