
កាលពីថ្ងៃទី ១០ខែតុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ត្រូវបានគេដឹងថាជាថ្ងៃខួបកំណើតរបស់ តារាចម្រៀងល្បីឈ្មោះ ឆន សុវណ្ណរាជ។
ក្នុងថ្ងៃខួបកំណើតនេះដែរ លោក ឆនសុវណ្ណារាជ ត្រូវបានពុកមែបងប្អូន និងមិត្តភ្កតិ មក Surprise ដល់ហាងរបស់លោកផ្ទាល់តែម្តង។ ហើយអ្វីដែលធ្វើឪ្យមហាជនមានការភ្ញាក់ផ្អើលនោះ លោកទទួលបានកាដូរក្នុងថ្ងៃខួបកំណើតជាទឹកប្រាក់ចំនួន មួយម៉ឺនដុល្ហារ និង ចិញ្ចៀនពេជ្រមួយវង់ ដោយបានបង្កការភ្ញាក់ផ្អើល ដល់មហាជន នឹកស្មានមិនដល់។
តារាចម្រៀងមានសម្បូរទៅដោយរោមទ្រូង រូបនេះ បានបង្ហោះវីដេអូដោយភ្ចាប់ជាមួយសារមួយថា រំភើបពេកអត់ដឹងនិយាយថា ម៉េចអរគុណខ្លាំងណាស់ បងប្អូនទាំងអស់គ្នា កាដូពិសេស ១ម៉ឺនដុល្លាចិញ្ជៀនពេជ្រមួយវង់ វាមិនច្រើនសំរាប់អ្នកខ្លះតែវាមានន័យណាស់សំរាប់ខ្ញុំ អរគុណគ្រប់យ៉ាង love you ខួបកំណើតមានន័យ។
ស្របជាមួយគ្នានេះដែរភ្លាមៗនោះ ក៏មានមហាជនជាច្រើនបានចេញមុខរិះគន់ដាក់ចំៗថា អួតពេកហើយ មួយម៉ឺនដុល្លារហើយនៅថាតិចទៀតតិចសំរាប់តែអ្នកមានលុយហូរហៀរទេ តែសំរាប់អ្នកអត់ប៉ុណ្ណឹងច្រើនណាស់ ។
ក្រោយទទួលរងការរិះគន់ឥតសំចៃមាត់ពីមហាជន ស្រាប់តែលោក ឆនសុវណ្ណរាជ បង្ហោះរូបមួយសន្លឹកផ្តាំផ្ញើរទៅអ្នកទើសលោកថា ខួរក្បាលខ្ញុំមិនមែនធុងសំរាម រីករាយជាមួយជីវិតអ្វីដែលខ្លួនមាន ខ្ញុំនិយាយត្រូវអត់មនុស្សជាទីស្រលាញ់ទាំងអស់គ្នា ចង់ប្រាប់ថា ឆន សុវណ្ណារាជ ស្រលាញ់អ្នកទាំងអស់គ្នា nobody perfect អំពើល្អមិនសាបសូន្យ។
ក្រោយការបង្ហោះរបស់ ឆន សុវណ្ណរាជ មានមហាជនជាច្រើនជាពិសេសហ្វេនរបស់លោកផ្ទាល់បានចូលទៅខមមិនថា កុំខ្វល់ពីពាក្យគេនិយាយអី ព្រោះថ្ងៃនឹងជាថ្ងៃរីករាយ កុំឲ្យខូចអារម្មណ៍បងរាជ បងរាជ ជាតារាដែលមានអត្តចរិតល្អ សំដីសំដៅល្អ ! Fan បង អ្នកណាក៏ដឹង ! កុំខ្វល់ និងសំដី អ្នកដែលមិនទាន់ស្គាល់ពីបង អីណា ស្រឡាញ់បងរាជណាស់៕
អត្ថបទ៖ ឈន់ ស៊ាងហៃ