
ជាការពិតណាស់ក្រោយពេលបរិភោគអាហារឆ្ងាញ់ គេតែងតែនឹកឃើញដល់បង្អែម ឬទឹកផ្លែឈើផ្អែមឈ្ងុយឆ្ងាញ់ដ៏មានឱជារស់ត្រជាក់ចិត្ត។ ការធ្វើមុខម្ហូបឆ្ងាញ់ពិតជាសំខាន់ចំពោះស្រ្តីមេផ្ទះ តែបើយើងចេះធ្វើបង្អែម ឬទឹកផ្លែឈើទៀតនោះកាន់តែពិសេសថែមទៀតសម្រាប់គ្រួសារ។
តោះកុំនៅយូរទស្សនាពីរបៀបធ្វើទឹកស្រកានាគក្រឡុកជាមួយ Dermdoung News ទាំងអស់គ្នាៈ
*របៀបធ្វើទឹកស្រកានាគក្រឡុក
*គ្រឿងផ្សំ
-ផ្លែស្រកានាគ ពណ៌ក្រហម ហាន់ជាចំណិតៗ ១០០ក្រាម
-ទឹកស៊ីរ៉ូ ពណ៌ក្រហម ១ស្លាបព្រាបាយ
-ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ
-ទឹកកកដុំតូចៗ ឬទឹកកកឈូស ១ចានចង្កឹះ
#វិធីក្រឡុក
១.ចាក់ទឹកកក ផ្លែស្រកានាគ ទឹកស៊ីរ៉ូ និងទឹកក្រូចឆ្មារ ចូលទៅក្នុងម៉ាស៊ីនក្រឡុក កិនឱ្យទាល់តែម៉ដ្ឋខាប់ជាសាច់មួយ។
២. ចាក់ដាក់កែវ និងតុបតែងឱ្យស្អាត ជាការស្រេច៕