សម្រស់ស្រីស្អាតអ្នកលក់អនឡាញម្នាក់ កំពុងពង្វក់បេះដូងប្រុសៗឲ្យធ្លាក់ក្នុងអន្លុងស្នេហ៍

4490

ស្រីស្អាតលក់អនឡាញម្នាក់ កំពុងធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ទៅលើរូបនាង ព្រោះនាងមានមុខមាត់ស្អាតខ្លាំងបែបកូនកាត់ រូបរាងស្រឡូន គួឲ្យស្រឡាញ់ មិនចាញ់​តួឯកកុន​ប៉ុន្មានឡើយ ។

ក្នុងនោះ កញ្ញា ថូ ស្រីធិ ត្រូវបានគេដឹងថាជាម្ចាស់ប្រេន THO SREYTHIK CO.LTD មានផលិតផលថែរក្សាសម្រស់តាំងពីក្បាលដល់ចុងជើង។ យ៉ាងណាមិញ​សម្រស់របស់នាង កំពុងធ្វើឲ្យមហាជន ជាពិសេសប្រុសៗមានការចាប់អារម្មណ៍ទៅលើរូបគាត់ និងធ្លាក់ក្នុង​អន្លុងស្នេហ៍​របស់គាត់គ្រប់ៗគ្នា។

ក្រៅពីមានរូបសម្រស់ស្រស់ស្អាតហើយនោះ ជាញឹកញាប់គេតែងឃើញនាង បង្ហាញអារម្មណ៍​ដ៏រឹងមាំ ទោះបីគាត់ជាមនុស្សស្រីក៏ដោយ ក្នុងនោះកាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះកញ្ញាបង្ហោះរូបដោយភ្ចាប់ជាមួយសំណេរយ៉ាងមានអត្ថន័យមួយថា មនុស្សស្រី​រឹងមាំពេក ប្រាកដជាឯកា រឹងមាំពេក ប្រាកដជាមិនមានសំណាងបានរស់នៅសោយសុខ បានស្រណុកសុខស្រួលឡើយ។

ប៉ុន្តែធ្វើជាមនុស្សរឹងមាំអាចដឹកនាំជីវិតខ្លួនឯងបាន អាចមើលថែខ្លួនឯងបានសុខចិត្តឯកា និងហត់នឿយ តែវាក៏ល្អជាងការដែលធ្វើជាមនុស្សទន់ជ្រាយ ចាំតែពឹងអ្នកដទៃ ចាំតែរំខាន​អ្នកដទៃ ហើយជីវិតក៏មិនមានសេរីភាព បានរស់នៅជាខ្លួនឯងដែរ។

ហត់នឿយលំបាកឯកា ល្អជាងរងទុក្ខឈឺចាប់ ចាំតែត្រាប់ធ្វើតាមគេបញ្ជា ជីវិតមួយនេះ​ជារបស់យើង ស៊ូពឹងពាក់ខ្លួនឯង ធ្វើអ្វីដោយខ្លួនឯង ធ្វើទៅតាមលទ្ធភាព និងសមត្ថភាព​ដែលខ្លួនឯមាន ល្អជាងធ្វើជាមនុស្សដេកចាំសំណាង អាងអ្នកដទៃមកមើលថែ ដូចពាក្យគេថាពឹងគេ មិនដូចពឹងខ្លួនឯងឡើយ ចង់ជោគជ័យត្រូវមានគ្នា

ចង់រឹងមាំត្រូវរៀនដើរម្នាក់ឯង ។ ក្រោយឃើញការបង្ហោះនេះភ្លាម មានមហាជន​ជាច្រើន​ចូលទៅ Like Comment និង Share រាប់ពាន់នាក់ជាមួយពាក្យពេចន៍សរសើរខុសគ្នាៗ ស្រស់ស្អាត​ណាស់បងស្រី ស្អាតខ្លាំងពេកហើយ សូម្បីខ្ញុំជាមនុស្សស្រី​ក៏ចង់លង់សម្រស់​របស់បងស្រីដែរ អ្នកខ្លះទៀតបានលើកឡើងថា ពិតជាពេញចិត្តនឹង​បងស្រីបានលើក​ឡើងខាងលើនឹងណាស់ ចាក់ដោតអារម្មណ៍ខ្ញុំខ្លាំងណាស់៕

អត្ថបទ៖ ឈន់ ស៊ាងហៃ