ស្រីអូនសម្រស់ធម្មជាតិ តុបតែងខ្លួន នាងរំសាយសក់ ពិតជាស្អាតប្លែកខ្លាំងខ្លាំងណាស់​ផ្ទុះការសរសើរពីមហាជន

193

ប្រិយមិត្តដែលនិយមតាមដានបណ្តាញសង្គមហ្វេសបុកប្រាកដជាស្គាល់ច្បាស់ក្រហើយថា រាជនីសម្រស់ចិត្តធម៌គឺអ្នកនាង ស្រីអូនសម្រស់ធម្មជាតិ ជាអ្នកណានោះ។ ដោយសារតែ​ការបង្ហា​ញវត្តមានលក់ផលិតផលរបស់ខ្លួនយ៉ាងសកម្មនៅក្នុងបណ្តាញសង្គម បូករួមនឹង​ការរួម​ចំណែកជួយខាងផ្នែកមនុស្សធម៌ដល់សង្គមផងនោះ ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់​អ្នកនាង​ស្រីអូន កាន់តែផ្ទុះឡើងៗគួរឲ្យកត់សម្គាល់។

លើសពីនេះទៅទៀត អ្នកនាងស្រីអូនសម្រស់ធម្មជាតិកាន់​តែធ្វើឲ្យមហាជនភ្ញាក់ផ្អើ​លតាមរយៈ​ទេព​កោសល្យខាង​ផ្នែកសិល្បះដ៏ប៉ិនប្រសព្វរបស់អ្នកនាងសឹងគួរឲ្យជឿ ព្រោះថាអ្នកនាងពិតជាមិនធ្លាប់ប្រឡូកក្នុងវិសស័យសិល្បះពីមុនមកសូម្បីតែបន្តិច។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ អ្នកនាងស្រីអូនធ្វើឲ្យមហាជនកោតសរសើ​មិនដាច់ពីមាត់ពីសម្រស់ដ៏ស្រស់ត្រកាល ជាពិសេសរាងដ៏ស្រឡូន និងសក់ដ៏រលើបរលោង​របស់អ្នកនាង ក្រោយពេលគ្រងឈុតនាងរំសាយសក់ និងការសម្តែងកាយវិការ​ផ្អៀងផ្អងតាម​បែបសាច់រឿងនាងរំសាយសក់នោះ ធ្វើឲ្យហ្វេនៗពោលពាក្យថាបង​ស្រីអូនតែងខ្លួន​បែបនេះ​ពិតជាស្រស់ស្អាត និងសាកសមខ្លាំងណាស់ ខ្ញុំស្រលាញ់ និងគាំទ្របងស្រីអូន៕