
មុនមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចសព្វថ្ងៃនេះកំលោះសង្ហា Kem ធ្លាប់ជួបរឿងរ៉ាវកម្សត់ជាច្រើនក្នុងឆាកជីវិតដែលគ្រប់គ្នានឹកស្មានមិនដល់ ប៉ុន្តែលោក មិនដែលបោះបង់ក្ដីស្រម៉ៃនោះទេព្យាយាមជម្នះតស៊ូគ្រប់ឧបសគ្គមិនខ្លាចនឿយហត់សូម្បីតែបន្ដិច នៅទីបំផុតលោកក៏ក្លាយជាតារាសម្ដែងជួរមុខនៅប៉ុស្ដិ៍លេខ៧ថៃ។
ហេតុដូច្នេះហើយនៅថ្ងៃនេះ Dermdoung News សុំលើករឿងរ៉ាវកម្សត់ជូរចត់របស់ Kem Hussawee មុនមានភាពល្បីល្បាញដូចសព្វថ្ងៃនេះ។
Kem ជាឈ្មោះហៅក្រៅ ចំណែកឯឈ្មោះពិតលោកគឺ Hussawee Pakrapongpisan ចំពោះឈ្មោះខេមនេះបានដោយសារតែពេលទម្ងន់រូបគេ ម្ដាយរបស់លោកចូលចិត្តស្ដាប់ល្ខោននិយាយតាមវិទ្យុដែលមានតួឯកឈ្មោះ សឿ ខេម ឬប្រែជាខេមរៈភាសារថៃ ថាសត្វខ្លា។
ឆ្នាំនេះ Kem មានអាយុ២៣ឆ្នាំលោកកើតនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ១៩៩៧ បច្ចុប្បន្ននេះលោក កំពុងសិក្សាឆ្នាំទី៤ នៅសាកលវិទ្យាល័យធុរៈកិច្ចបណ្ឌិត។ មួយវិញទៀត Kem គឺជាមនុស្សម្នាក់មានភាពរួសរាយរាក់ទាក់ចូលចិត្តជួយអ្នកដ៏ទៃតាំងពីកំណើត។ បើនិយាយទេពកោសល្យផ្នែកសិល្បៈវិញកំលោះសង្ហារូបនេះចូលចិត្តលេងហ្គីតា និងស្គរឈុតបានយ៉ាងល្អ។
ឃើញមុខមាត់សង្ហាបែបនេះ Kem មិនមែនជាអ្នកក្រុងបាងកកទេ ស្រុកកំណើតរបស់លោក គឺនៅខេត្តបឹងកាង ជាខេត្តមួយដែលស្ថិតនៅភូមិភាគឥសាន្តនៃប្រទេសថៃ ក្រោយរៀនចប់មធ្យមសិក្សា kem បានឡើងមករៀនទីក្រុងបាងកកជាមួយលោកពូ ដែលបើកហាងធ្វើស្លាកប៉ាន់ណូផ្សេងៗ។ ពេលនោះ Kem មានតួនាទីជាជាងផ្សារដែក រៀនផងធ្វើការផងហើយលោក ឆ្លៀតពេលវេលារៀនមេកានិចបន្ថែម។
ប៉ុន្តែដោយសារមានរូបរាងខ្ពស់ស្រលះបូកផ្សំរូបរាងសង្ហាផងនោះ ធ្វើឲ្យរូបគេមានឱកាសក្លាយជាតារាម៉ូដែល។ បន្ទាប់ពីក្លាយជាតារាម៉ូដែលរួចមក Kem បានលាឈប់ពីជាងផ្សារដែកទៅរៀនបញ្ញាបត្រផ្នែកនិតិសាស្រ្ដជំនាញភាពយន្ត នៅសាកលវិទ្យាល័យធុរៈកិច្ចបណ្ឌិត។
ក្រោយមកទៀតលោក ក៏មានឱកាសបានសម្ដែងខ្សែភាពយន្តភាគជាបន្តបន្ទាប់ ចំពោះរឿងដែលធ្វើឲ្យលោកមានភាពល្បីល្បាញខ្លាំងគឺរឿង “ច្រវ៉ាក់បេះដូងអន្ទាក់ស្នេហ៍” ដែលចាប់ដៃគូសម្ដែងជាមួយស្រីស្អាតរាងតូចច្រលឹងគឺ Mookda Narinrak ៕