
ការចេះធ្វើម្ហូបឲ្យមានឱជារសពិតជាចាំបាច់ណាស់សម្រាប់ស្ត្រីមេផ្ទះ ជាពិសេសក៏អាចអន្ទងចិត្តលោកប្តីមិនអោយទៅញាំក្រៅផ្ទះបានដោយងាយផងដែរ ដូច្នេះការចេះធ្វើម្ហូបមានឲ្យមានឱជារសក៏ជាគ្រឿងផ្សំមួយនាំឲ្យគ្រួសារមានសុភមង្គល។ មិនថារូបខ្ញុំ ឬគេទេ បើនៅផ្ទះរបស់ខ្លួនមានម្ហូបឈ្ងុយឆ្ងាញ់ទៅហើយ ទៅញាំនៅខាងក្រៅនាំឲ្យអស់លុយធ្វើអី។
ថ្ងៃនេះ Dermdoung News សូមលើកយករបៀបធ្វើ “ក្តាមថ្មជ្រក់ទឹកត្រីកោះកុង” ដែលមានរសជាតិឆ្ងាញ់ពិសារជូនប្រិយមិត្ត ដូចខាងក្រោម៖
*បៀបធ្វើក្តាមថ្មជ្រក់ទឹកត្រីកោះកុង
*គ្រឿងផ្សំ និងរបៀបធ្វើ:
– ក្តាមថ្ម ៣(ធំល្មម) លាងសំអាតអោយបានស្អាតល្អ
– ដាក់ដាំទឹកត្រី ៣៥០មីលីលីត្រ,ទឹក ៣៥០មីលីលីត្រ រួចដាក់ស្ករសកន្លះកូនចានចង្កឹះចូល ដាក់ដាំឲ្យពុះរួចទុកឲ្យត្រជាក់។
-ដាក់ក្តាមចូលប្រអប់ រួចចាក់ទឹកត្រីដែលបានដាំហើយចូល រួចរោយម្ទេស និងខ្ទឹមសដែលបានហាន់ហើយចូល ត្រាំឲ្យបានយ៉ាងហោចណាស់១ម៉ោងមុនបរិភោគ។
ទឹកត្រីកោះកុង:
– បុកម្ទេស ខ្ទឹមស គល់ជីវ៉ាន់ស៊ុយ អំបិល ស្ករស អោយចូលគ្នា រួចដាក់ទឹកត្រី និងទឹកក្រូចឆ្មារជាការស្រេច។