
ការធ្វើម្ហូបមានឱជារសពិតជាសំខាន់ណាស់សម្រាប់ស្រីមេផ្ទះ ព្រោះម្ហូបឆ្ងាញ់ក៏ជាចំណែកមួយធ្វើឲ្យគ្រួសាររីករាយផងដែរ។ ជាធម្មតាទេបើភរិយាធ្វើម្ហូបឆ្ងាញ់តែងតែបណ្តាលចិត្តស្វាមីនឹកឃើញបាយផ្ទះជានិច្ច។ សម្រាប់ថ្ងៃនេះ Dermdoung News នឹងលើកយកពីរបៀបធ្វើបុកកន្ទុយហេស ដ៏មានឱជារសជូនប្រិយមិត្តដូចខាងក្រោម:
របៀបធ្វើបុកកន្ទុយហេស
គ្រឿងបុក កន្ទុយហេស ចង់ចេះធ្វើទេ ងាយស្រួលណាស់
– ត្រីឆ្អើរ (៤ចង្កាក់) – ស្ករត្នោត (១ស្លាបព្រាបាយ) – ប្រហុកគ្មានជាតិគីមី – ធម្មជាតិ (ត្រី៧ចង្វារ) – ម្ទេសក្រហម (៥០គ្រាប់) បើមិនចេះហិរ ដាក់តាមយើងញ៉ាំបាន – ស្លឹកក្រូចសើច (២០សន្លឹក) – ខ្ទឹម (៣ដុំ) – រំដេង (១ដុំ) – ម្សៅស៊ុប ជំនួសប៊ីចេង (១ស្លាបព្រាកាហ្វេកន្លះ)
របៀបធ្វើ៖
បុកត្រីឆ្អើអោយម៉ត់ ទុកមួយឡែក – ចិញ្ច្រាំប្រហុកអោយម៉ត់ រួចឆាជាមួយប្រេង អោយហួតទឹក – ម្ទេស ស្លឹកក្រូចសើច បំពងអោយស្រគាំ – បកខ្ទឹមសរតិចៗកុំអោយអស់សំបង រួចបុកជាមួយម្ទេស ដែលបំពងរួច បុកម៉ត់ហើយ ដាក់ត្រីឆ្អើ ដែលបុករួច ចូលក្នុងត្បាល់ បុកប្រហុកឆា អំពិលទាំងគ្រាប់ បន្ទាប់មកទៀតដាក់គ្រឿង ស្ករត្នោត រំដេងហាន់អោយល្អិត និង ម្សៅស៊ុប១ស្លាបព្រាកាហ្វេកន្លះ ជាចុងក្រោយ បំពងស្លឹកក្រូចសើចស្រគាំ ដាក់ចូលជាមួយគ្នា រួចជាស្រេច។