
កាលពីថ្ងៃទី ០៥ ខែ តុលា ឆ្នា២០២០ ម្សិលមិញ មានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ដោយអតីតអគ្គនាយកសារព័ត៏មាន TVFB លោក សុវណ្ណ រិទ្ធី ត្រូវបានដោះលេងពីពន្ធធានាគារ ឲ្យមានសេរីភាពឡើងវិញ។
យ៉ាងណាមិញលោក សុវណ្ណ រិទ្ធី ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ អមដោយលោក ចែសុង ជាតំណាងអយ្យការបានសម្រេចផ្តន្ទាទោសពន្ធធានាគារកំណត់១៨ ខែ តែអនុវត្តជាប់ពន្ធធានាគារកំណត់តែ ៥ ខែ និង ២៨ ថ្ងៃពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាតិ៍ តាមមាត្រា៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌពាក់ពន្ធការផ្សាយព័ត៏មានបង្កចលាចលក្នុងសង្គម។
ក្រោយឃើញលោក សុវណ្ណ រិទ្ធី មានសេរីភាពពីពន្ធធានាគារបែបនេះស្រាប់តែពតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារមួយឃ្លាថា ពេលបានដឹងថាប្អូន មានសេរីភាព ខ្ញុំរំភើបជំនួសពូ សុវណ្ណ សុខា ៕
អត្ថបទ៖ ឈន់ ស៊ាងហៃ