
ក្រៅពីមានទ្រព្យសម្បត្តិឡានវីឡានិងលុយកាក់ចាយមិនអស់ហើយនោះអ្នកលក់អនឡាញស្រីល្បីឈ្មោះទាំង៨រូបនេះកំពុងតែលេចមុខខ្លាំងជាមួយការងារសប្បុរសធម៌ ដោយចំណាយថវិកាផ្ទាល់ខ្លួនរាប់ម៉ឺនដុលារជួយកសាងសាលារៀន មន្ទីពេទ្យ ផ្លូវថ្នល់ វត្តអារាម ផ្ទះ ក្មេងកំព្រា ចាស់ជរាគ្មានទីពឹងជាដើម។
អ្នកលក់អនឡាញល្បីឈ្មោះទាំង៨រូបរួមមាន៖
១.លោក ស្រី ទ្រីដា ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជាថៅកែម្ចាស់ហាងមាសពេជ្រ និងអគ្គនាយិកាផលិតផលថែរក្សាសម្រស់តាំងពីក្បាលដល់ចុងជើងនោះ តែងតែលេចមុខយ៉ាងសកម្មជាមួយការងារជួយដល់សង្គមបើគិតពេលនេះលោកស្រី ចំណាយថវិកាផ្ទាល់ខ្លួនជួយដល់ការងារសប្បុរសធម៌មិនក្រោម៤០ម៉ឺនដុល្លារនោះទេ។
២.លោកជំទាវឧកញ៉ាស្រីវ័យក្មេង ម៉ែរួយ ដែលគ្រប់គ្នាស្គាល់ច្បាស់ដូចថ្ងៃថាជាអគ្គនាយិកា ក្រុមហ៊ុន Rouy Infinity Co.,ltd នោះកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនស្ទើរគ្រប់ទិសទីតាមរយៈសកម្មភាពសប្បុរសធម៌នានា បើគិតមកដល់ពេលនេះរាជិនី ចិត្តធម៌ ស្រី ណារួម ហៅ ម៉ែរួយ ជួយកិច្ចការងារសប្បុរសម៌មិនក្រោម៣០ម៉ឺនដុល្លារឡើយ។
៣.អ្នកនាង មាស សុវណ្ណរតនា ដែលគ្រប់គ្នាស្គាល់ច្បាស់ដូចថ្ងៃថាជាម្ចាស់ប្រេនថែរក្សាសម្រស់តាំងពីក្បាលដល់ចុងជើង NUNA របស់ក្រុមហ៊ុន ដាណាទ្រី នោះត្រូវបានមហាជនលាន់មាត់សរសើរគ្រប់ៗគ្នានូវទឹកចិត្តរបស់អ្នកនាង ក្នុងការងារជួយសង្គមយ៉ាងសកម្មផុសផុលផងដែរ។ ដោយអ្នកនាង ដើរតាមគន្លងរបស់លោកស្រី ទ្រី ដាណា ។
៤.លោកស្រី ឡាំ ស៊ីវហ្វុង ហៅ អាមួយអាមួយ អគ្គនាយិកា LC Brand ក្រៅពីមានរូបសម្រស់ស្រស់ស្អាតហើយនោះលោកស្រី គឺជាអ្នកលក់អនឡាញម្នាក់ដែលមានទ្រព្យហូរហៀរមាសប្រាក់លុយកាក់ចាយមិនអស់ផងដែរ។ ហេតុដូច្នេះហើយជារឿយៗលោកស្រី តែងតែចាយថវិការាប់ម៉ឺនដុល្លារក្នុង១ឆ្នាំៗជួយដល់ក្មេងកំព្រា ចាស់ជរា គ្មានទីពឹងនៅតាមតំបន់ដាច់ស្រយាលមួយចំនួន។
៥. បើនិយាយពីអ្នកនាង Jasmine Merry គឺជាអ្នកលក់អនឡាញល្បីឈ្មោះមួយរូបដែលមានរូបសម្រស់ស្រស់ស្អាតមិនចាញ់តួឯកកុនប៉ុន្មានឡើយ។ អ្វីដែលគួរចាប់អារម្មណ៍ខ្លាំងបំផុតនោះអ្នកនាង តែងតែលេចមុខយ៉ាងសកម្មក្នុងការជួយដល់ពុកម៉ែបងប្អូន ដែលខ្វះខាតមានដូចជាចាស់ជរាគ្មានទីពឹង ក្មេងកំព្រា និងទុរគតជនជារឿយៗរហូតទទួលបានការកោតសរសើរពីមហាជនផងដែរ។
៦.លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានមហាជនលើកឡើងដូចៗគ្នាថាជាបុគ្គលមួយរូបដែលក្រៅពីមានរូបសម្រស់ស្រស់ស្អាតហើយនោះ លោកជំទាវឧកញ៉ា ក៏លេចមុខយ៉ាងសកម្មក្នុងការងារសង្គម ជួយក្មេង កំព្រា ក្មេងអនាថា ទុរគតជន ចាស់ជរាគ្មានទីពឹងរាប់ម៉ឺនដុល្លារអាមេរិកឯណោះ។
៧.អ្នកនាង សេង ស្រីរ័ត្ន ហៅ Loveriya ត្រូវបានចាត់ទុកថាជាអ្នកអនឡាញ មួយរូបដែល ក្រៅពីមានសម្រស់ស្រស់ស្អាតហើយនោះ ថែមទាំងមានចិត្តជ្រះថ្លា សាងកុសល ផលបុណ្យ ចុះចែកអំណោយជួយដល់ក្មេងកំព្រាចាស់ជរាគ្មានទីពឹង និងទុរគត់ជនរាប់ម៉ឺនដុល្លារឯណោះក្នុង១ឆ្នាំៗ។
៨. លោកស្រី អ៊ាប ស្រីកា ហៅចែកា អគ្គនាយិកាក្រុមហ៊ុន Kaka Skin Beauty ក្រៅពីមានរូបសម្រស់ស្រស់ស្អាត និងជោគជ័យទាំងវ័យក្មេងហើយនោះលោកស្រី ថែមទាំងបង្ហាញវត្តមានយ៉ាងសកម្មក្នុងការជួយការងារសប្បុរសធម៌ទៀតផង។ ក្នុងមួយឆ្នាំៗលោកស្រី ចំណាយរាប់ម៉ឺនដុល្លារឯណោះដើម្បីជួយកិច្ចការងារសង្គម និងសប្បុរសធម៌៕
អត្ថបទ៖ ឈន់ ស៊ាងហៃ