
ការធ្វើម្ហូបអាហារ និងគ្រឿងញាំទទួលទានផ្សេងៗពិតជាសំខាន់ខ្លាំងណាស់នៅក្នុងគ្រួសារនីមួយៗ ជាពិសេសសម្រាប់ស្រ្តីមេផ្ទះ។ ខាងក្រោមនេះ Dermdoung News នឹងប្រាប់ពីរបៀបធ្វើកាហ្វេដូងក្រអូបឲ្យមានឱជារសផ្អែមត្រជាក់ឈ្ងុយឆ្ញាញ់។
*គ្រឿងផ្សំមាន៖
– ដូងក្រអូប
– កាហ្វេ
– ទឹកកក
– ទឹកដោះគោខាប់
– ទឹកក្តៅ
* វិធីធ្វើ
១ យកកាហ្វេ២ស្លាបព្រាកាហ្វេដាក់ចូលក្នុងកែវ ហើយចាក់ទឹកដោះគោខាប់១ពែងតូច (ទឹកដោះគោដាក់តិចច្រើនតាមចំណូលចិត្ត) ដាក់ទឹកដូងក្រអូបចំនួន៣វែកតូច កូឲ្យសប់។
២ កោសសាច់ដូងក្រអូបឲ្យធំៗស្រួលក្នុងការទទួលទាន យកទឹកដាក់ក្នុងកាហ្វេដូងយើង ហើយយកសាច់ដូងដែលកោសដាក់ពីលើដូចក្នុងរូបរួចជាការស្រេច៕