
រឿងធ្វើម្ហូបអាហារ និងបង្អែមក្នុងការទទួលទានពិតជាសំខាន់ណាស់សម្រាប់ស្ត្រីមេផ្ទះទាំងឡាយ ព្រោះថាបើយើងចេះធ្វើហើយមានរសជាតិឆ្ងាញ់នោះអាចចងចិត្តស្វាមី មិនឲ្យទៅបាយក្រៅឡើយព្រោះថា ក្រោយបាយហើយមានបង្អែមដែលមានរសជាតិឆ្ងាញ់ពិសាដែលជាស្នាដៃភរិយាជាទីស្រឡាញ់។
ហេតុដូច្នេះហើយថ្ងៃនេះ ដើមដូងញូរធ្វើការបង្ហាញអំពីរបៀបធ្វើបង្អែមទាំងអស់ដែលមានដូចខាងក្រោម៖
១. របៀបធ្វើបង្អែមពងមាន់ គ្រឿងផ្សំ ទឹក៦កែវ ខ្ទិះដូង ៣០០ មីលីលីត្រ ស្ករស ១កូនកែវ អំបិល ១ចុងស្លាបព្រាកាហ្វេចុង ម្ស៉ៅឆា ១ស្លាបព្រាបាយមិនដាក់ក៏បានតាមចំណូលចិត្ត វិធីធ្វើដំបូងដាំទឹកឲ្យពុះ រួចដាក់ខ្ញី៥ជំនិត ស្ករស និងអំបិលចូលហើយបន្ថយភ្លើងបន្តិច។
គោះពងមាន់ដាក់ចាន ស្រង់ពងក្រហមចេញពីផ្នែកសខាប់អន្ធិលចេញពីគ្នា បន្ទាប់មកយកស៊ុតស ដាក់ចូលក្នុងឆ្នាំងទឹកស្ករ កូរបំបែកឲ្យឡើងជាសរសៃៗ រួចយកម៉្សៅឆា១ស្លាបព្រាបាយ ដាក់ទឹកបន្តិចក្នុងចាន កូរអោយរលាយសប់ល្អ រួចចាប់ចូលឆ្នាំងទឹកស្ករ កូរឲ្យឡើងខាប់។
រួចចាប់ផ្តើមចាក់ស៊ុតក្រហមចូលឆ្នាំងទាំងមូល រួចបិទភ្លើង ក្រោយមក យកខ្ទិះដូងដាក់ដាំឲ្យពុះ ដាក់អំបិលចូលបន្តិច ដាំឆ្អិនលើកចុះដួសបង្អែមដាក់ចាន រួចដាក់ទឹកខ្ទិះពីលើជាការស្រេច។ទទួលបានបង្អែមពងមាន់ក្តៅៗដ៏មានឱជារសឈ្ងុយឆ្ងាញ់ផ្តល់កម្លាំងនឹងសុខភាពល្អដល់លោកអ្នកទៀតផង។