ទើបតែដឹង ម៉ែរួយ ឈឺចិត្តឆ្អិតទ្រូងនិយាយលែងចេញ ស្រឡាញ់សិល្បៈតែម៉ែបង្ខំឲ្យមកលក់អនឡាញទៅវិញ

505

ជំទាវឧញ៉ា ម៉ែរួយ បានបង្ហាញអារម្មណ៍ឈឺចិត្តឆ្អិត​ទ្រូង​ ក្រោយខ្លូនស្រឡាញ់សិល្ប: តែម៉ែបង្ខំឲ្​ទៅ​យលក់អនឡាញទៅវិញ។ យ៉ាងណាមិញនេះគ្រាន់តែជាអត្ថន័យបទចម្រៀងថ្មីរបស់ ម៉ែរួយ ដែលទើបតែចេញថ្មីនៅមុននេះបន្តិចតែប៉ុណ្ណោះ។

មហាជនប្រាកដជាស្គាល់ច្បាស់ដូចថ្ងៃ ជំទាវ ឧកញ៉ា ម៉ែរួយ ជាអគ្គនាយិកាក្រុមហ៊ុន Rouy Infinity Col.Td ថាជាបុគ្គលដ៏ល្បីរូប ក្រៅពីមានរូបសម្រស់ស្អាតនិង មានចិត្តសប្បុរសធម៍ហើយនោះ ម៉ែរួយបានអភិវឌ្ឃខ្លួនឯង ពីអាជីពជាអ្នកលក់អនឡាញ មកជាតារាចម្រៀង ។

ជាក់ស្តែងកាលពីពេលកន្លងទៅ ម៉ែរួយ បានចេញបទចម្រៀងពីរបទម្តងរួចទៅហើយមានដូចជាបទ គិតឲ្យតិចរីករាយឲ្យច្រើន និងបទ ស្រីឆ្នាស់ ដែលបទទាំងពីរនេះសុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងពីមហាជនភ្លូកទឹកភ្លូនដីតែម្តង។

ដោយឡែកនៅថ្ងៃទី ០២ ខែ តុលាឆ្នាំ២០២០ នៅមុននេះបន្តិច ជំទាវឧកញ៉ា ម៉ែរួយ បានបញ្ចេញបទចម្រៀងថ្មីស្រឡាងមួយទៀត ជាប្រភេទបទកន្ទ្រឹម​មានចំណងជើងថា ស្រឡាញ់សិល្ប:ម៉ាក់ឲ្យលក់អនឡាញ។ ក្រោយ​បទចម្រៀង​នេះចេញមិនទាន់​បានប៉ុន្មាផង មានមហាជនជាច្រើនបានចែករំលែកតៗគ្នារាប់ម៉ឺនាក់ ជាមួយពាក្យពេចន៍សរសើរខុសៗគ្នាថា ពីរោះណសស់អ្នកម៉ែរូយ លឺហើយចង់រាំតែម្តង ហើយបើអត្ថន័យចម្រៀងវិញ ឡូយតែម្តង សង្ស័យរឿងពិតរបស់ម៉ែហើយមើលទៅ។

អ្នកខ្លះទៀតបានបានលើកឡើងថា សូមសរសើរជំទាវឧកញ៉ាម៉ែរួយ ក្រៅពីរូបសម្រស់ស្រស់ស្អាត មានសមត្ថភាពខ្ពស់ហើយនោះ ថែមទាំងអាចច្រៀងចម្រៀងយ៉ាងពីរោះទៀត សូមសរសើរគាត់ហើយ មានទាំងព្រមតែម្តង៕

អត្ថបទ៖ ឈន់ ស៊ាងហៃ