
ស្ងាត់ៗអ្នកលក់អនឡាញល្បីឈ្មោះ អ្នកនាង Love Riya បានទម្លាយពីប្រាក់ចំណូលរបស់ខ្លួន រកបានក្នុងមួយថ្ងៃៗ ដឹងហើយហួសចិត្ត នឹកស្មានមិនដល់់។
អ្នកមេម៉ាយកូនមួយរូបនេះ គេសង្កេតឃើញថាចាប់តាំងពីនាង បែកបាក់ស្នេហ៍ជាមួយស្វាមីមក នាងហាក់ទទួលបានភាពជោគជ័យកាន់តែខ្លាំង នាងទទួលបានការងារផ្សេងៗក្រៅពីអាជីពជាអ្នកលក់អនឡាញ មានដូចជា ថតស្ប៉ត ថតសម្អាងការ ការឡើងប៉ុសទូរទស្សន៍ ព្រមទាំងចេញបទចម្រៀងផ្ទាល់ខ្លួនផងដែរ។
យ៉ាងណាមិញស្រាប់តែកាលពីពេលថ្មីៗនេះ នាងបានទម្លាយប្រាក់ចំណូលរកបានប្រចាំថ្ងៃរបស់នាងនៅក្នុងការឡាយរបស់នាងថា ប្រាក់ខែរបស់នាងអាចនិយាយបានថាស្មើរគេប្រាក់ខែបុគ្គលិកធម្មតារក១ឆ្នាំឯណោះ គឺនាង អាច រកបានចន្លោះពី ៤០០០ ទៅ៥០០០ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែសម្រាប់ការរកបាននេះ នាងនៅតែមានកង្វល់ព្រោះនាងត្រូវចំាណាយលើបុគ្គលិកជាច្រើនក្នុងមួយខែៗ។
ស្របជាមួយគ្នានេះគ៏មានមហាជនជាច្រើនបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល នឹកស្មានមិនដល់ អ្នកខ្លះបានលើកឡើងថា សូមសរសើរបងស្រីដោយស្មោះ ជាមនុស្សស្រីដ៏រឹងមាំ អាចងើបឈររស់នៅតស៊ូក្នុងជីវិតបានដោយមិនពឹងផ្អែកលើមនុស្សប្រុស អ្នកខ្លះទៀតបានលើកឡើងថា ខ្ញុំក៏ជាក្មេងកំព្រាដូចបងដែរ តែខ្ញុំសុំសរសើរបងស្រីខ្លាំងណាស់ ដែលអាចមានសមត្ថភាពខ្ពស់ក្នុងការរកស៊ីដើម្បីជីវិតនិងផ្គត់ផ្គង់គ្រួសារ បងស្រីជាស្រ្តីមេម៉ាយដ៏រឹងមាំនិង ជាគំរូដ៏ស្រ្តីទូទៅផងដែរ៕
អត្ថបទ៖ ឈន់ ស៊ាងហៃ