
កម្មវិធីប្រកួត Miss Grand Cambodia 2020 ត្រូវបានបញ្ចប់កាលពីយប់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២០ ដោយស្រីស្អាតមកពីខេត្តកំពង់ធំ កញ្ញា សេង រដ្ឋា ជាអ្នកលើកពានក្រោមការដាក់ពិន្ទុយ៉ាងសុក្រឹដ្ឋនិងត្រឹមត្រូវបំផុតពីមេប្រយោគ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ កម្មវិធី Miss Grand Cambodia ឆ្នាំ ២០២០ នេះ ក៏បានធ្វើការជ្រើសរើស និងជម្រុះនៅបេក្ខភាពជាច្រើនរូប ដើម្បីសម្រិតសម្រាំងយកតែបេក្ខនារីរូបណា ដែលមានចំណេះដឹងខ្ពស់ និងសម្រស់លេចធ្លោ និងអាចក្លាយជាបវរកញ្ញាឆ្នាំនេះ។
ក្នុងនោះដែរ បន្ទាប់ពីធ្វើការប្រកួតអស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកនេះ កាលពីយប់មិញនេះ ក៏ដល់វគ្គផ្ដាច់ប្រកួតព្រ័ត្រ ហើយនឹងដឹងថាអ្នកណាសាកសមគ្រងនៅតំណែង Miss Grand Cambodia ឆ្នាំ ២០២០ នេះ ដោយម្ចាស់ជ័យលាភីបានទៅលើបេក្ខនារីតំណាងឲ្យខេត្តកំពង់ធំ មានឈ្មោះ សេង រដ្ឋា ផងដែរ។
ជាក់ស្ដែង ដោយយើងឃើញថា ពីមួយវតគ្គទៅមួយវគ្គ ម្ចាស់ជ័យលេភី Miss Grand Cambodia កញ្ញា សេង រដ្ឋា ពិតជាមានភាពលេចធ្លោ និងទទួលបានការសរសើរច្រើនពីមហាជន ដែលនាងមានទាំងសមត្ថភាព និងរូបសម្រស់ស្រស់សោភាបែបធម្មជាតិគួរឲ្យចាប់អារម្មណ៍ផងនោះ។
ក្រោយក្លាយជាម្ចាស់មកុដបវរកញ្ញាកាលពីយប់មិញនេះ មានមហាជនជាច្រើន បានចូលរួមអបអរសាទរដល់រូបនាង ដែលបានក្លាយជាម្ចាស់ពាន់យ៉ាងដូច្នេះ៕