អុញនោះ! ហ្វេនៗ​លើកឡើងមិនសំចៃមាត់ ក្រោយឃើញឧកញ៉ា ខេមរៈ សិរីមន្ត ធ្វើឲ្យម្ចាស់​ពានទាំង​៤​រូបប៉ះ​គ្នាក្នុងពេលតែ១ ដល់ថ្នាក់ធ្វើឲ្យកក្រើកប្រវត្តិសាស្រ្ដក្នុងវិធីសិល្បៈ ដែលមិន​ធ្លាប់មានពីមុនមក

ពិត​ជា​កក្រើក​ប្រវត្តិសាស្រ្ដ​ក្នុង​វិថី​សិល្បៈ​ហើយ​ម្ដង​នេះ​លោកឧកញ៉ា ខេមរៈ សិរីមន្ត បាន​យក​ម្ចាស់​ពាន​ទាំង​៤​រូប​រួម​មាន៖ ​ថែល
0
164

ពិត​ជា​កក្រើក​ប្រវត្តិសាស្រ្ដ​ក្នុង​វិថី​សិល្បៈ​ហើយ​ម្ដង​នេះ​លោកឧកញ៉ា ខេមរៈ សិរីមន្ត បាន​យក​ម្ចាស់​ពាន​ទាំង​៤​រូប​រួម​មាន៖ ​ថែល ថៃ ម្ចាស់​ពាន​”The Voice Cambodia” រដូវ​កាល​ទី​២ លីម តិចម៉េង ម្ចាស់​ពាន​ Cambodian Idol រដូវកាលទី៤  ចាន់ សុបញ្ញា ម្ចាស់​ពាម​ X Factor Cambodia  និង ប្អូន​ប្រុស​ ពេជ្រ ថៃ ម្ចាស់​ពាន​ The Voice Kids Cambodia រដូវ​កាល​ទី១ ដើម្បីអបអរសាទរ ពិធីបើកលក់ជាផ្លូវការ គម្រោងដីឡូតិ៍វីឡា Hight Class លោកឧកញ៉ា ខេមរ សិរីមន្ត បន្ទាយស្រី នៅ​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២ ខាង​មុខ​នេះ។

 

បើ​តាម​ផេក​ផ្លូវការ​ឧកញ៉ា ខេមរៈ សិរីមន្ត បាន​បង្ហោះ​​នៅ​មុន​នេះ​បន្ដិច​បាន​ឲ្យ​ដឹង​ថា៖” វ៉ាវ វ៉ាវ ពិត​ជា​ឡូយ​ខ្លាំង​ណាស់ការប្រគំតន្ត្រីដ៏អស្ចារ្យ ជួបជាមួយម្ចាស់ពានទាំង៤ ដើម្បីអបអរសាទរ ពិធីបើកលក់ជាផ្លូវការ គម្រោងដីឡូតិ៍វីឡា Hight Class លោកឧកញ៉ា ខេមរ សិរីមន្ត​បន្ទាយស្រី នៅភូមិខ្នារ ឃុំសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

កម្មវិធី​ខ្នាត​យក្ស​ដ៏​អស្ចារ្យ​បែប​ប្រវត្តសាស្រ្ដ​នៅ​ក្នុង​វិថី​សិល្បៈ​ដែល​មាន​​ធ្លាប់​មាន​ពីមុន​មក​នៅ​កម្ពុជា​នេះដែរ​ នឹង​ចាប់​ផ្ដើម​ឡើង​នៅថ្ងៃអង្គារទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២២ តំលៃ 1,700$ ឡូត៍ផ្ទះវិឡាបន្ទាយស្រីHight Classទំហំ 10mx 20m, 20m x 20m, 30m x 40m,5mx20m ទំនាក់ទំនងមកលេខ 016 4444 18 / 086 3000 79 /061 3000 79/ 067 3000 79 បញ្ចុះតម្លៃលើសពី 50% ចាប់ទទួលប្រាក់កក់ ពីរថ្ងៃ ទី1 ខែ11 ខាងមុខនេះ។

ក្នុង​នោះ​ខាង​ក្រុម​ហ៊ុន​​អចលនទ្រព្យ​លោក​ឧកញ៉ា ខេមរៈ សិរីមន្ត ក៏​មានផ្តល់ជូន ប្លង់រឹង ប្រព័ន្ធលូ និង ប្រព័ន្ធទឹកភ្លើងផ្លូវទំហំ 12m , 15m អមដោយសួនច្បា ខ្វាត់ខ្វែងពេញគម្រោង​​ជាមួយ​បរិយា​កាស់​ស្រស់​បំព្រង​គ្រប់​ខ្លាច​តែម្ដង។

ការ​បង្ហោះ​សារ​ខាង​លើ​របស់​លោក​ឧកញ៉ា ខេមរៈ សិរីមន្ត បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ជាមួយ​ពាក្យ​ពេចន៍​កោត​សរសើរ​មិន​ដាច់​ពី​មាត់​ថាលោកឧកញ៉ា ក្រៅ​ពី​មាន​ចិត្ត​ធម៌​ល្អ​បរិសុទ្ធ​ហើយ​នោះ បាន​រៀប​ចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ឲ្យ​ម្ចាស់​ពាន​ទាំង​៤ បាន​ប៉ះ​គ្នា​ទៀត​ពិត​ជា​ពិសេស​ខ្លាំង​ណាស់។ នេះគឺ​ជា​ប្រវត្តិ​សាស្រ្ដ​ខ្មែរ​​ក្នុង​វិថី​សិល្បៈ​ហើយ​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ។

 

ឯអ្នក​ខ្លះ​ទៀត​បាន​ទៅ​ត្រៀម​ទៅ​គេង​ចាំ​នៅ​ខេត្ត​សៀមរាប ព្រោះ​មាន​ឱកាស​បាន​ជួប​ម្ចាស់​ពាន​ទាំង​៤ហើយ បាន​ទិញ​ដី​ឡូតិ៍វីឡា​ ហាយក្លាស​ពី​លោក​ឧកញ៉ា ខេមរៈ សិរីមន្ត នៅ​បន្ទាយ​ស្រី​ជាមួយ​ការ​បញ្ចុះ​តម្លៃ​ពិសេស​ដែល​ពុំ​ធ្លាប់​មាន​ផងដែរ៕