មិនខ្លាំងទើបចម្លែក ស្ដ្រីជើងខ្លាំងម្នាក់នេះត្រដហោះពីជប៉ុនមកកម្ពុជា ដើម្បីដឹកដៃឧត្ដម​ ហួម តាំងហឿត ទៅធ្វើរឿង១នឹកស្មានមិនដល់ ដាក់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង

សម្រាប់​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាង​មុខ​នេះ​លោក​ជំទាវ និង​ក្រុម​ការងារ​នឹង​ធ្វើ​ដំណើរដើម្បី​មក​តាំង​ពិពណ៍​នៅ​កម្ពុជា​ជា​ច្រើន​ថ្ងៃ​
0
129

គ្រប់​គ្នា​ប្រហែល​ជា​ស្គាល់​ច្បាស់​ដូច​ថ្ងៃ​ហើយ​អគ្គនាយិកា​គ្រឿង​អល័ង្កាផើល លោក​ជំទាវ ហួម ពិសី ដោយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​លោក​ជំទាវ បាន​ហោះ​ពី​ប្រទេស​ជប៉ុន​ទាំង​ប្រញ៉ាប់​ប្រញាល់ ដើម្បី​មក​កម្ពុជា​​​ព្រោះ​តែ​ចង់​ធ្វើ​រឿង​អស់​ទាំង​នេះ​ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ភ្លឺ​ភ្នែក​ម្ដង។

មក​ដល់​កម្ពុជា​ភ្លាម​លោក​ជំទាវ ហួម ពិសី នៅ​មិន​សុខ​មិន​សាប់​ក្នុង​ខ្លួន​ក៏​បាន​ទាក់​ទង​ទៅ​ឯក​ឧត្ដម​ ហួម តាំងហឿត ទីប្រឹក្សា​សម្តេចក្រឡាហោម ស ខេង ជាប្រធានក្រុមការងារចុះជួយឃុំ ពាមរក៍ ដែល​ត្រូវ​ជា​បង​ប្រុស​លោក​ជំទាវ ដើម្បី​យក​អំណោយ​ទៅ​ចែក​ជូន​ពុក​ម៉ែ​បងប្អូន​ជា​ច្រើន​គ្រួសារ​នៅ​ឃុំពាមរក៍ ស្រុក​ពាមរក៏ ខេត្ត​ព្រៃវែង។

លោក​ជំទាវ ហួម ពិសី បាន​ឲ្យ​ដឹង​ថា​ នេះ​មិន​មែន​ជា​លើក​ទី១​នោះ​ទេ​ដែល​លោក​ជំទាវ បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ជប៉ុន​មក​ចែក​អំណោយ​ជូន​ពុក​ម៉ែ​បងប្អូន​នៅ​ខេត្ត​ព្រៃវែង ជាមួយ​បងប្រុស​នោះ​។ កន្លង​មក​លោក​ជំទាវ​ បាន​ចុះចែក​ម្ដង​រួច​មក​ហើយ ដោយ​ក្នុង​នោះ​ក៏​បាន​ជួយ​ធ្វើ​ផ្ទះ​ និង​ទិញ​ម៉ូតូ​រទេះ​ឲ្យ​យុវជន​ពិកា​ម្នាក់​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ផងដែរ។

 

សម្រាប់​អំណោយ​ដែល​លោក​ជំទាវ ហួម ពិសី និងហួម តាំងហឿត យក​មក​ចែក​ពុក​ម៉ែ​បងប្អូន​នៅ​ថ្ងៃ នេះ​មាន​ដូច​ជា​អង្ករ ត្រីខ មី ទឹក​ស៊ីអីវ ទឹកត្រី ថវិកា ព្រម​ទាំង​គ្រឿង​ឧបភោគបិរភោគ​មួយ​ចំនួន​ទៀត​ផងដែរ។ បើ​គិត​ជា​ទឹក​ប្រាក់​ជិត​៥០០០​ដុល្លារ​ឯណោះ។

គួរ​រម្លឹក​ថា​លោក​ជំទាវ ហួម ពិសី គឺ​ជា​ស្រ្ដី​ខ្មែរ​ជើង​ខ្លាំង​ម្នាក់​ដែល​ជោគ​ជ័យ​ជាមួយ​មុខ​ជំនួញ​គ្រឿង​អល័ង្កា​ផើល​នៅ​ប្រទេស​ជប៉ុន។ ដោយ​ឡែក​​នៅ​ចុង​ខែតុលា ឆ្នាំ​២០២២ ខាង​មុខ​នេះ​គ្រឿង​អល័ង្កា​ដែល​មាន​គុណ​ភាព​ល្អឯក​របស់​លោក​ជំទាវ ហួម ពិសី ក៏​មាន​កា​រ​តាំង​ពីពណ៍​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​ជា​ពិសេស ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០២២។ ដូច្នេះ​កុំ​ភ្លេច​តាម​ដាន​ទាំង​អស់​គ្នា​នៅ​លើ​ផេក Toto Japan និង​អាច​ទៅ​ចូល​រួម​បាន​កន្លែង​តាំង​ពិពណ៍​ផ្ទាល់​នៅ​ប្រទេស​ជប៉ុន​តែម្ដង។

សម្រាប់​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាង​មុខ​នេះ​លោក​ជំទាវ និង​ក្រុម​ការងារ​នឹង​ធ្វើ​ដំណើរដើម្បី​មក​តាំង​ពិពណ៍​នៅ​កម្ពុជា​ជា​ច្រើន​ថ្ងៃ​ផង​ដែរ។ ដូច្នេះ​ពុក​ម៉ែ​បងប្អូន​នៅ​កម្ពុជា​ដែល​ចង់​បាន​គ្រឿង​អល័ង្កា​ផើល​ស្អាត​កុំ​ភ្លេច​អញ្ជើញ​មក​ចូល​រួម​ទាំង​អស់​គ្នា​ព្រោះ​មាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ជូន៕