ពលរដ្ឋហុងកុងរាប់រយនាក់ ឈរក្រោមកម្ដៅថ្ងៃតម្រង់ជួរគ្នាដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះម្ចាស់ក្សត្រី Elizabeth

0
38

ពលរដ្ឋសរាប់រយនាក់ក្នុងទីក្រុងហុងកុងបានពុះពារនឹងកម្ដៅថ្ងៃដ៏ក្តៅគគុក​ ដើម្បីតម្រង់ជួរគ្នាយ៉ាងវែងនៅខាងក្រៅស្ថានអគ្គកុងស៊ុលអង់គ្លេសប្រចាំទីក្រុងហុងកុងដើម្បីផ្ញើសាររំលែកទុក្ខ និងដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះម្ចាស់ក្សត្រី Elizabeth។

 

អ្នកចូលរួមមានទឹកមុខក្រៀមក្រំយ៉ាងខ្លាំង និង​ដាក់កម្រងផ្កា និងតម្រង់ជួរគ្នាយ៉ាងវែងដោយភាពអត់ធ្មត់ដើម្បីរង់ចាំចុះហត្ថលេខាលើសៀវភៅរំលែកទុក្ខនៅស្ថានអគ្គកុងស៊ុលអង់គ្លេសដែលនឹងធ្វើរហូតដល់ថ្ងៃសុក្រ ទី១៦ ខែកញ្ញាស្អែកនេះ។

ក្នុងអំឡុងពេលព្រះមហាក្សត្រី Elizabeth នៅមានព្រះជន្ម ទ្រង់បានយាងទៅទស្សនកិច្ចនៅអតីតអាណានិគមអង់គ្លេសនៃទីក្រុងហុងកុងចំនួន២លើកខណៈដែលព្រះរាជបុត្ររបស់ព្រះអង្គដែលឥឡូវនេះជាព្រះមហាក្សត្រ Charles III ទ្រង់ជាអធិបតីក្នុងការប្រគល់ទីក្រុងហុងកុងត្រឡប់ឱ្យប្រទេសចិនគ្រប់គ្រងវិញនៅក្នុងឆ្នាំ១៩៩៧​៕