ទឹកភ្នែកជូតក្បាលជង្គង់ដេកស៊ីសៀងបាត់ពេលនេះ! មេកា KTV ហាយសូម្នាក់ត្រូវបានគេ​បញ្ឈប់ ក្រោយចេញមុខដាក់ចំៗប្រុសៗចូលចិត្តចូល KTV ឲ្យលុយតិចពេក

បើ​តាម​ហ្វេសប៊ុក​ផេក​ឈ្មោះ​ ហាង ចាប់ហួយ បាន​បង្ហោះ​សារ​ថាBee Love Talea ឬ Oun Momo មេការ KTV ដ៏មហាអស្ចារ្យ ត្រូវ
0
137

ប៉ុន្មាន​ថ្ងៃ​មក​នេះ​រឿង​រ៉ាវ​មេកា​ស្រីហាយ​សូ​ធ្វើ​ការ​នៅ​ KTV ចេញ​មុខ​រិះគន់​រឿង​ប្រុស​ៗ​ចូល​ចិត្ត​ចូល​ KTV ឲ្យ​លុយ​ធីប​តិច​ពេក​កំពុង​តែ​ផ្ទុះ​កក្រើក​ផ្អើល​ពេញហ្វេសប៊ុក ដោយ​ម្នាក់​ៗ​បាន​ចែក​រំលែក​តៗ​គ្នា​​ជាមួយ​ពាក្យ​ពេចន៍​អស់​សំណើច​យ៉ាង​ខ្លាំង ដោយ​ពួក​គេ​មិន​នឹក​ស្មាន​ថា​នាង ហ៊ាន​បង្ហោះ​រឿង​បែប​នេះ​ឲ្យ​គ្រប់​គ្នា​បាន​ដឹង​ជា​សារធារណៈ​។

ដោយ​នារី​ KTV ហាយ​សូ​រូប​នោះ​បាន​បង្ហោះ​សារ​សរសេរ​រៀបរាប់​ថា៖” ២០២២ ហើយចូល KTV ឲ្យធីបនារី៥ដុល្លារ មេកា១ម៉ឺនរៀល បើមិនចេះចាយលុយទេ ច្រៀងស្រែកជំទាលនៅផ្ទះ ហើយឱបច្របាច់ប្រពន្ធទៅ ១ម៉ឺន ២ម៉ឺន មិនរួចថ្លៃធីបធ្វើសក់ជិះតាក់ស៊ីផង ចឹងកុំឆ្ងល់ ម៉េចស្រីៗចូលចិត្តតែពួកចិនៗនោះ ឆាវនីម៉ា ចាំចេះចាយលុយចាំចូលKTV”។

 

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ​ក្រោយ​ការ​បង្ហោះ​មិន​បាន ប៉ុន្មាន​ថ្ងៃផង​ស្រាប់​តែ​​នៅ​មុន​នេះ​បន្ដិច​ស្រីស្អាត KTV ហាយ​សូ ខាង​លើ​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​ហើយ​ ព្រោះ​តែ​នាង មាន​មាត់​តែ​គ្មាន​គម្រប់។

 

បើ​តាម​ហ្វេសប៊ុក​ផេក​ឈ្មោះ​ ហាង ចាប់ហួយ បាន​បង្ហោះ​សារ​ថាBee Love Talea ឬ Oun Momo មេការ KTV ដ៏មហាអស្ចារ្យ ត្រូវថៅកែបញ្ឈប់ពីការងារហើយ។ នេះគឺ រមាស់មាត់ពេក អួតពេក សុទ្ធខ្លួនឯងលំដាប់ស្រីហាយសូកំរិតខ្ពស់(និយាយក្នុងLive) ១យប់ចាយអស់៤០០ដុល្លា។ ប្រាក់ខែអ្នកធ្វើការងារថ្លៃថ្នូរមិនស្មើនាងរកបាន១យប់។ ទីបំផុតស៊ីសៀងវិញម្តង។

នេះហើយនាង មើលងាយភ្ញៀវ បន្តិចទៀតមើលងាយប្តីថាអោយលុយតិច ប្រយ័ត្ន ប្តីលែងចោល មេម៉ាយជាលើកទី៣។