តាមទាន់ជាន់កែងឃើញនឹងភ្នែកស្រស់ៗទើបដឹងការពិត ថានារីខ្មែររូបស្រស់សោភា​ម្នាក់នេះ​កំពុងតែសម្ងំធ្វើរឿង១ ដើម្បីជួយលើកស្ទួយមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ

0
296

មួយរយៈមកនេះមហាជនកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើនារីរូបស្រស់សោភាវ័យក្មេងម្នាក់ ជាកូនខ្មែរ ដែលមានឆន្ទៈមុះមុត និងមត្ថភាពខ្ពស់ក្នុងការផលិតកាបូបខ្មែរ ឆ្លាក់រូបប្រាសាទនានា ជាពិសេសនោះគឺរូបប្រាសាទអង្គរវត្ត ដែលជាដួងព្រលឹងជាតិយ៉ាងល្អអស្ចារ្យ ដែលមិនធ្លាប់បានឃើញពីមុនមក គ្រប់គ្នាឃើញហើយច្បាស់ជាទប់ចិត្តមិនសរសើរមិនបានឡើយ ព្រោះជាក្បាច់រឿងពីសម័យបុរាណ មកឆ្លាក់លើកាបូបពិតស្អាតអស្ចារ្យជាងគេបំផុត។

Facebook Page៖ បងស្រីធំ – Home | Facebook

ជាក់ស្តែង បងស្រីធំ ដែលគ្រប់គ្នាស្គាល់ច្បាស់ដូចថ្ងៃ ដែលមានកេរ្តិ៍ល្បីល្បាញនៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាសង្គម Tik Tok គ្រប់សកម្មភាពរបស់បងស្រីធំ គឺតែលើកស្ទួយវប្បធម៍ជាតិខ្មែរជានិច្ច រហូតផ្ទុះការគាំទ្រពីមហាជនទាំងចាស់ទាំងក្មេង លើសពីនេះទៅទៀតនោះ បងស្រីធំ គឺជាម្ចាស់ក្រុមហ៊ុនផលិតកាបូបជាតិខ្មែរ ដែលត្រូវបានគេស្គាល់ថា ជានារីខ្មែរដំបូងគេដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការផលិតកាបូបដែលមានរចនាបទជាខ្មែរ បង្ហាញពីអត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិខ្មែរ ដោយលោកស្រី បានយកក្បាច់តាមជញ្ជាំងប្រសាទអង្គរវត្ត និងប្រាសាទផ្សេងៗ មកឆ្លាក់លើកាបូប បង្កើតបានជាសោភ័ណ្ឌភាពថ្មីប្រណីត គួរជាទីគយគន់ពីសំណាក់មហាជនទូទៅ ជាពិសេសមិត្តនារីៗតែម្តង បានប្រើហើយមើលទៅស្រស់ស្អាតខ្លាំងគ្មានពីរ សាកសមជានារីខ្មែរឥតមានទាស់ មើលទៅថ្លៃថ្នូរសមសួនតែម្តង លើសពីនេះទៅទៀតនោះ គឺយើងទាំងអស់គ្នាត្រូវតែសាមគ្គី គាំទ្រស្នាដៃកូនខ្មែរ និងលើកស្ទួយវប្បធម៍ជាតិខ្មែរដ៏ល្អផូរផង់មួយនេះ ដែលជាកេរ្តិ៍ដំណែលពីដូនតារក្សាទុកឲ្យកូនចៅជំនាន់ក្រោយ។

ទន្ទឹមជាមួយនោះផងដែរ បងស្រីធំ បានឡើងថា៖ “កាបូបជាតិខ្មែរយើងនេះមិនត្រឹមតែស្អាតដូចកាបូបពីឋានសួគ៌ាប៉ុណ្ណោះទេ  ថែមទាំងអាចរក្សាទុកជាវត្ថុបុរាណបានរាប់ពាន់ឆ្នាំតកូនតចៅឯណោះ”។

ជុំវិញកាបូបតំណាងជាតិដ៏ស្រស់ស្អាតនេះ លោកស្រីមានបំណងប្រាថ្នា  និងជំនឿចិត្តយ៉ាងមុតមាំថា  “នឹងនាំយកកាបូបស្នាដៃខ្មែរដ៏អស្ចារ្យនេះទៅប្រកួតប្រជែងលើឆាកអន្តរជាតិ ដើម្បីបង្ហាញប្រាប់ពិភពលោកថាខ្មែរពូកែខ្លាំងក្លាណាស់អាចមានសមត្ថភាពផលិតកាបូបម៉ឺនឆ្នាំ  ធ្វើដោយដៃផ្ទាល់តែម្តង”។

លោកស្រីមានមោទនភាព  និងមានសេចក្តីរំភើបដែលបងប្អូនខ្មែរទាំងក្នុង  និងក្រៅប្រទេស  បានជាវ និងគាំទ្រកាបូបជាតិខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតផលិតលែងទាន់តែម្តង។ ក្រៅពីមានសមត្ថភាព អាចច្នៃផលិតកាបូបបានហេីយ  លោកស្រីក៏ជាម្ចាស់មុខជំនួញធំៗជាច្រេីនទៀត ដែរមានភាពមមាញឹកជាខ្លាំង  តែដោយក្តីស្រលាញ់ក្បាច់ចម្លាក់កេរ្តិ៍ដំណែលពីដូនតា  លោកស្រីនៅតែតស៊ូព្យាយាមធ្វើ ដោយមិនរាថយទ្បើយ ហើយលោកស្រីបានប្រមូលក្រុមជាងចម្លាក់ដែលមានចំណេះជំនាញតំណរពីដូនតាខ្មែរយើងថែមទៀតផង។ អរគុណដែលខ្មែរចេះស្រលាញ់ខ្មែរ! លេខទំនាក់ទំនងក្រុមហ៊ុន 023 9 5555 3, 023 9 5555 0, 096 204 0000, 088 480 3333៕